Welcome to Rath, Muni's Resources! Thank you for taking the time to visit us! Take a second to peek around and check out some of our previous posts and view the admin's info. Of course, We would love to find out what you think as well, so make sure to comment. See you around! Thanks.


Latest Posts From Venerable Rath Muni

Latest Posts From Venerable Shravasti Dhammika

My Blog List

My Blog List

My Blog List

គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​សម្រាប់​អាណត្តិ​ក្រោយៗ

Monday, June 28, 2010

ដោយ ជន សក្តា វី អូ អេ ខ្មែរ | ភ្នំពេញ ថ្ងៃច័ន្ទ, 28 ខែមិថុនា 2010

រូបថត៖ អេភី

ទីស្នាក់​ការ​​ធំ​របស់​គណបក្ស​​ប្រជាជន​​នៅ​ ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។​


«ខ្ញុំ​សូម​អំពាវនាវ​ដល់​គណៈកម្មាធិការ​គ្រប់​ថ្នាក់ និង​មន្ត្រី​គណបក្ស​គ្រប់ៗ​រូប ចូរ​បន្ត​ពង្រឹង​សាមគ្គី​ភាព​ឯកភាព​ផ្ទៃ​ក្នុង អនុវត្ត​ខ្ជាប់​ខ្ជួន​កម្ម​វិធី​នយោបាយ​របស់​គណបក្ស លុប​បំបាត់​រាល់​សកម្មភាព​អសកម្ម ខិតខំ​ពង្រីក​តែ​អំពើ​ល្អ ដែល​ឆ្លើយ​តប​ទៅ​នឹង​ជំនឿ​របស់​ប្រជាជន​មក​លើ​គណបក្ស​យើង»។

នៅ​ថ្ងៃច័ន្ទ​នេះ បញ្ហា​សុខភាព​បាន​ជំរុញ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន អវត្តមាន​ពី​ព្រឹត្តិការណ៍​រំលឹក​ខួប​ឆ្នាំ​ទី​៥៩​នៃ​ថ្ងៃ​បង្កើត​គណបក្ស​​ ប្រជាជន​កម្ពុជា ក្នុង​ខណៈ​ដែល​គណបក្ស​បាន​ប្រកាស​គាំទ្រ​បេក្ខភាព​លោក​ជា​នាយក​រដ្ឋ​មន្ត្រី ​សម្រាប់​អាណត្តិ​ក្រោយៗ​​ទៀត ។ លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​សមាជិក​គណបក្ស​គ្រប់​ជាន់​ថ្នាក់​ឱ្យ​ពង្រឹង​សាមគ្គីភាព និង​ឯក​ភាព​ផ្ទៃ​ក្នុង ​ដើម្បី​អនុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ឱ្យ​ទទួល​បាន​ជោគជ័យ​ធំៗ​ ​ថ្មី​ទៀត ក្នុងការ​កសាង និង​ការ​ពារ​មាតុ​ភូមិ​កម្ពុជា។

ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ចូលរួម​ដោយ​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា ប្រធាន​ព្រឹទ្ធសភា លោក​ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា មន្ត្រី​ជាន់​ខ្ពស់ និង​សមាជិក​គណបក្ស​ប្រមាណ ១០ ០០០ នាក់ ព្រមទាំង​តំណាង​អង្គទូត​បរទេស​ និង​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អ្នក​ចាត់​ចែង​កម្ម​វិធី​បាន​ប្រកាស​ថា លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​ ​ទេ ដោយសារ​លោក​មាន​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន។

កាល​ពីសប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​ត្អូញត្អែរ​អំពី​ការ​ឈឺ​ភ្នែក​ខាង​ឆ្វេង​របស់​លោក​ ដែល​បាន​ទទួល​រង​របួស​នៅ​ក្នុង​សង្គ្រាម​នា​ទសវត្សរ៍ឆ្នាំ​១៩៧០ បាន​លប់​ចោល​ជំនួប​ជាមួយ​លោកស៊ុរីយ៉ា ស៊ុបិឌី (Surya Subedi) ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាតិ​ប្រចាំ​កម្ពុជា។

លោក ​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា ក្នុង​ឱកាស​នេះ គណបក្ស​ប្រជាជន​កម្ពុជា សូម​បញ្ជាក់​យ៉ាង​ឧឡារិក​ជា​ថ្មី​ម្តង​ទៀត​នូវ​ការ​គាំទ្រ​បេក្ខភាព​សម្តេច​ អគ្គ​មហា​សេនា​បតី តេជោ​ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ខ្ញុំ​សូម​អំពាវនាវ​ដល់​គណៈកម្មាធិការ​គ្រប់​ថ្នាក់ និង​មន្ត្រី​គណបក្ស​គ្រប់ៗ​រូប ចូរ​បន្ត​ពង្រឹង​សាមគ្គី​ភាព​ឯកភាព​ផ្ទៃ​ក្នុង អនុវត្ត​ខ្ជាប់​ខ្ជួន​កម្ម​វិធី​នយោបាយ​របស់​គណបក្ស លុប​បំបាត់​រាល់​សកម្មភាព​អសកម្ម ខិតខំ​ពង្រីក​តែ​អំពើ​ល្អ ដែល​ឆ្លើយ​តប​ទៅ​នឹង​ជំនឿ​របស់​ប្រជាជន​មក​លើ​គណបក្ស​យើង»។

លោក ​ជា ស៊ីម បាន​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​គោល​នយោបាយ និង​វិធានការ​ដ៏​ម៉ឹងម៉ាត់​របស់​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​និង​ជល​ផល និងការ​បញ្ឈប់​រាល់​សកម្មភាព​អនា​ធិបតេយ្យ​ទន្ទ្រាន​យក​ដី​រដ្ឋ​គ្រប់​​ ប្រភេទ ការ​ថែ​រក្សា​និរន្តរភាព​នៃ​បរិស្ថាន និង​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​វិចារណញ្ញាណ និង​ការ​ទទួល​ខុស​ត្រូវ។

គណបក្ស​ប្រជាជន​កម្ពុជា សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​របស់​រាជ​រដ្ឋាភិបាល​ក្នុង ​ការ​ងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ព្រម​ទាំង​គាំទ្រ​ចំពោះ​ការ​ខិត​ខំ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​​ បញ្ហា​ ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដោយសន្តិ​វិធី សំដៅ​កសាង​ខ្សែ​ព្រំដែន​មួយ​ប្រកប​ដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ ​និង​អភិវឌ្ឍន៍​លើ​មូលដ្ឋាន​ការពារ​ដាច់​ខាត​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា។

លោក​ជា ស៊ីម បាន​បញ្ជាក់​ថា «យើង ​ថ្កោល​ទោស​យ៉ាង​ម៉ឹង​ម៉ាត់ ចំពោះមជ្ឈដ្ឋានណា ដែលឃោសនា​មួល​បង្កាច់​ការ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល បង្ក​សកម្មភាព​រារាំង និង​បំផ្លាញ​ដំណើរ​នេះ ដែល​ជា​អំពើ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ផលប្រយោជន៍​ជាតិ»។

លោក ​ជា ស៊ីម បាន​បញ្ចាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​ចំពោះ​ដំណើរ​ការ​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៃ​តុលាការ​ពិសេស​ខ្មែរក្រហម ដើម្បី​វិនិច្ឆ័យ​ឧក្រឹដ្ឋ​កម្ម​របស់​ពួក​មេ​ដឹកនាំ​ខ្មែរ​ក្រហម សំដៅផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ខ្មែរ។ ប៉ុន្តែ​បដិសេធ​ចំពោះ​ការ​ប៉ុនប៉ង​ណា​មួយ​ដែល​ចង់​ប្រើ​ប្រាស់​សាលាក្តី​នេះ ក្នុង​បំណង​មិនល្អ​ប៉ះពាល់​ដល់​សន្តិភាព​ស្ថិរភាព និង​ការ​បង្រួប​បង្រួម​ជាតិ ដែល​ប្រជាជន​កម្ពុជា​ខិត​ខំ​ដណ្តើម​បាន​មក​យ៉ាង​លំបាក​បំផុត។

Source: VOA

0 comments:

 
 
 

Contact Us

Soun Sumedh
Personal Assistant to Venerable Rath, Muni
Blogger Admin

E-Mail: sounsumedh@yahoo.com
http://muni-vision.blogspot.com/

All rights reserved
July 2007

Live in Joy

Live in Joy, In love,
Even among those who hate.

Live in joy, In health,
Even among the afflicted.

Live in joy, In peace,
Even among the troubled.

Look within. Be still.
Free from fear and attachment,
Know the sweet joy of living in the way.

Venerable Rath, Muni's Weblog