Welcome to Rath, Muni's Resources! Thank you for taking the time to visit us! Take a second to peek around and check out some of our previous posts and view the admin's info. Of course, We would love to find out what you think as well, so make sure to comment. See you around! Thanks.


Latest Posts From Venerable Rath Muni

Latest Posts From Venerable Shravasti Dhammika

My Blog List

My Blog List

My Blog List

ហ៊ុន សែន ​២៦​ឆ្នាំ​ នៃ​ការ​កាន់​អំណាច​

Friday, January 14, 2011

2011-01-14
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជា​មេដឹកនាំ​កាន់​អំណាច​​​​យូរ​ជាង​គេ​បំផុត​​ក្នុង​ប្រទេស​ក្នុង​តំបន់​ អាស៊ី​អាគ្នេយ៍ ក្រៅ​​​ពី​​ស្ដេច​ស៊ុលតង់ នៃ​ប្រទេស​ប្រ៊ុយណេ​ចេញ។ លោក​បាន​ស្ថិត​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ចំនួន ២៦​ឆ្នាំ គឺ​ចាប់​តាំង​ពី​ថ្ងៃ​១៤ មករា ឆ្នាំ​១៩៨៥​មក។

AFP/TANG CHHIN SOTHY
លោក​នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន


លោក ហ៊ុន សែន មាន​កំណើត​ពី​ខេត្ត​កំពង់ចាម។ ដំណើរ​ជីវិត​របស់​គាត់​វិវឌ្ឍន៍​តាំង​ពី​ជា​​ក្មេង​វត្ត ជា​ទាហាន​ខ្មែរ​ក្រហម ជា​អ្នក​ការទូត និង​ចុង​ក្រោយ​បំផុត​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ លោក​ក៏​ត្រូវ​បាន​គេ​ហៅ​ថា ជា​បុរស​ខ្លាំង​នៅ​កម្ពុជា។ ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា ឆ្នាំ​២០១១ គឺ​ជា​ខួប​ទី ២៦ ឆ្នាំ​នៃ​ការ​ឡើង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក។

លោក ហ៊ុន សែន បច្ចុប្បន្ន​មាន​វ័យ ៥៩​ឆ្នាំ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ចាត់​ទុក​ជា​មេដឹកនាំ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ស្ថិរភាព​នយោបាយ និង​សន្តិភាព។

លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ជាតិ ក្នុង​ឱកាស​ខួប​លើក​ទី​៣២ នៃ​ទិវា​ជ័យជម្នះ ៧ មករា បាន​ប្រកាស​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​នាំ​កម្ពុជា ទៅ​រក​សន្តិភាព លទិ្ធប្រជាធិបតេយ្យ និង​ជា​នីតិ​រដ្ឋ។

លោក ជា ស៊ីម បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ជ្រើស​រើស​លោក ហ៊ុន សែន ធ្វើ​ការ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​ ២០១៣ ខាង​មុខ​នេះ​ជា​បន្ត​ទៅ​ទៀត។

លោក ជា ស៊ីម បន្ត​ទៀត​ថា ក្នុង​វិស័យ​សេដ្ឋកិច្ច​កម្ពុជា អាច​រក្សា​កំណើន​សេដ្ឋកិច្ច​បាន​ប្រមាណ ៥%​ប្រចាំ​ឆ្នាំ ហើយ​កំណើន​នេះ​នឹង​កើន​ឡើង​បន្ថែម​មួយ​ភាគរយ​ទៀត​នៅ​ឆ្នាំ​២០១១​នេះ។ ចំណែក​ឯ​អត្រា​នៃ​ភាព​ក្រីក្រ​ដែល​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៤៧% នៅ​ឆ្នាំ​១៩៩៣ បាន​ធ្លាក់​មក​ត្រឹម ២៦% នៅ​ឆ្នាំ​២០១០។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​គណបក្ស​ប្រឆាំង និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​ លោក ហ៊ុន សែន បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​យូរ​ពេក ដែល​បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស អំពី​ពុក​រលួយ ហើយ​ការ​ដឹក​នាំ​ប្រទេស​របស់​លោក កំពុង​នាំ​កម្ពុជា ឲ្យ​ក្លាយ​ទៅជា​ប្រទេស​ផ្ដាច់ការ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) រិះគន់​ថា លោក ហ៊ុន សែន កំពុង​ដឹក​នាំ​កម្ពុជា ដូច​ការ​ដឹកនាំ​របស់​ប្រទេស​សិង្ហបុរី ប៉ុន្តែ​ការ​ដឹក​នាំ​នៅ​កម្ពុជា ផ្ទុយ​នឹង​សិង្ហបុរី​ត្រង់​ថា មេដឹកនាំ​សិង្ហបុរី ប្រមូល​ធនធាន​ដែល​ទទួល​បាន​មក​ទៅ​ធ្វើការ​អភិវឌ្ឍ​ប្រទេស ប៉ុន្តែ​មេដឹកនាំ​កម្ពុជា បាន​ប្រមូល​ធនធាន​នៃ​ប្រទេស​នេះ​រួច​ដាក់​ចូល​ហោប៉ៅ​របស់​ខ្លួន​ផ្ទាល់​ទៅ​ វិញ។

លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ថា លោក​នឹង​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ទៅ​ថ្ងៃ​អនាគត​ដោយ​គ្មាន​ ពេល​កំណត់។ ក្នុង​ឱកាស​សម្ពោធ​អគារ​សិក្សា​មួយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ លោក​បាន​ប្រកាស​ថា លោក​នឹង​បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ឆ្នាំ​២០២៣។

លោក ហ៊ុន សែន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បង្ហាញ​មហិច្ឆិតា​ជា​ច្រើន​ដើម្បី​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច និង​គម្រោង​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ លោក​បាន​ប្រកាន់​យក​យុទ្ធសាស្ត្រ​ថ្មី​មួយ​ទៀត ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​កម្ពុជា ក្រោយ​ពេល​ដែល​ប្រាក់​ចំណូល​ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា មិន​មាន​ស្ថិរភាព​មក គឺ​គម្រោង​ផលិត​ស្រូវ​ឲ្យ​សល់​លើស​ពី​សេចក្ដី​ត្រូវការ​ចំនួន ៤​លាន​តោន ដើម្បី​ជំរុញ​​ការ​នាំ​អង្ករ​ចេញ​យ៉ាង​ហោច​ណាស់​​ចំនួន ១​លាន​តោន។

អតីត​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោកស្រី ម៉ាហ្គោ ភិកខេន (Margo Picken) បាន​ពិពណ៌នា​កម្ពុជា​ថា ជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន និង​មន្ត្រី​គណបក្ស​របស់​លោក​បាន​គ្រប់គ្រង​កម្ពុជា ដោយ​អំណាច​ផ្តាច់​មុខ ដោយ​បាន​ត្រួតត្រា​ស្ថាប័ន​ទាំង​ឡាយ​ដែល​អាច​ប្រកួត​ប្រជែង​អំណាច​របស់​ គាត់។

លោកស្រី ម៉ាហ្គោ ភិកខេន បន្ត​ទៀត​ថា លោក ហ៊ុន សែន កំពុង​យក​គុណសម្បត្តិ ដោយសារ​តែ​អតីត​នៃ​របប​ខ្មែរ​ក្រហម ហើយ​លោក​បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍន៍ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ខណៈ​ពេល​ដែល​រូប​លោក​ផ្ទាល់ និង​ក្រុម​មន្ត្រី​របស់​លោក កំពុង​កេង​ប្រវ័ញ្ច​ធនធាន​នៃ​ប្រទេស​នេះ ដោយ​ប្រមែប្រមូល​ប្រាក់​ចំណូល​បាន​មក​ពី​ធនធាន​ទាំង​នោះ​ដាក់​ចូល​ហោប៉ៅ​ ខ្លួន​ឯង ហើយ​ចំណែក​ឯ​វិស័យ​សិទ្ធិ​មនុស្ស គឺ​ត្រូវ​បាន​ចាត់​ទុក​ថា មិន​បាន​ការ។

តាម​ពិត​លោក ហ៊ុន សែន មិន​ត្រូវ​បាន​គេ​ជ្រើសរើស​ធ្វើ​នាយករដ្ឋមន្ត្រី​ជាប់​រហូត​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៨៥ នោះ​ទេ។ នៅ​ក្នុង​រយៈ​ពេល​នៃ​ការ​បោះ​ឆ្នោត​ជា​សកល ជួយ​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់ ប៉ុន្តែ​លោក ហ៊ុន សែន បដិសេធ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ។

ជា​ការ​សម្រប​សម្រួល លោក ហ៊ុន សែន ត្រូវ​បាន​គេ​ផ្ដល់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​២ ក្នុង​រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​រដ្ឋាភិបាល​ចម្រុះ​ត្រូវ​បាន​បាក់​បែក​ក្នុង​រដ្ឋ​ប្រហារ​បង្ហូរ​ ឈាម​មួយ កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដោយ​លោក​ហ៊ុន សែន បាន​ទម្លាក់​អំណាច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​កាល​នោះ​លោក​ជា​នាយករដ្ឋមន្ត្រី​ទី​១។ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​សម្ដេច​ក្រុមព្រះ​ជា​អ្នក​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧។

រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បោក​ គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៦​នាក់​ស្លាប់ និង​រង​របួស​ចំនួន ១៤០​នាក់​ផ្សេង​ទៀត។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស (Human Rights Watch) លោក ប្រែដ អាដាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១១ បាន​ចាត់​ទុក​លោក ហ៊ុន សែន ជា​មេដឹកនាំ​វៃ​ឆ្លាត​ម្នាក់ ប៉ុន្តែ​លោក ហ៊ុន សែន បាន​កាន់កាប់​អំណាច​យូរ​ពេក ដែល​អាច​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា ជួប​ប្រទះ​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន គួរ​តែ​បោះបង់​តួនាទី​របស់​លោក ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​មួយ​នៅ​កម្ពុជា ដើម្បី​​ឲ្យ​មាន​មេដឹកនាំ​កម្ពុជា ផ្សេង​ទៀត។

លោក ប្រែដ អាដាម បន្ថែម​ថា ៖ “គាត់​បាន​រៀន​សូត្រ​ច្រើន​ណាស់។គាត់​ ត្រូវ​បាន​តែងតាំង​ដោយ​ប្រទេស​វៀតណាម ជា​រដ្ឋមន្ត្រី​ការបរទេស​វ័យ​ក្មេង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក កាល​ពី​ឆ្នាំ​១៩៧៩ ដោយសារ​តែ​គាត់​មាន​ភាព​ឈ្លាសវៃ ហើយ​និង​ចេះ​សម្រប​ខ្លួន​បាន​ល្អ។ គាត់​ក៏​ចេះ​បម្រើ​ចៅហ្វាយ​របស់​គាត់​ផង​ដែរ។ គាត់​បាន​រៀន​ធ្វើការ​ជា​មេដឹកនាំ ហើយ​​គាត់​អាច​ប្រើប្រាស់​អំណាច​របស់​គាត់​ដើម្បី​ប្រឆាំង​នឹង​អ្នក​ជំទាស់​ នឹង​គាត់។ ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​ប្រើប្រាស់​សមត្ថភាព​របស់​គាត់ ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​មេ​ដឹក​នាំ​ល្អ​មួយ​រូប ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ភាព​រុងរឿង ការ​គោរព​សិទ្ធិ​​មនុស្ស និង​លទិ្ធប្រជាធិបតេយ្យ។ បច្ចុប្បន្ន​នេះ​គាត់​បាន​បង្ហាញ​ខ្លួន​ជា​មនុស្ស​ឆ្លាតវៃ ប៉ុន្តែ​ជា​បុគ្គល​ដែល​ប្រកប​ដោយ​លក្ខណៈ​អវិជ្ជមាន"

លោក ប្រែត អាដាម បាន​បន្ត​ទៀត​ថា លោក ហ៊ុន សែន មិន​មែន​ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយភាព​ទេ ប៉ុន្តែ​លោក ហ៊ុន សែន អាច​នៅ​រក្សា​តំណែង​របស់​លោក​បាន​ដោយសារ​តែ​ការ​គំរាមកំហែង និង​អំពើ​ពុករលួយ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ប្រើ​ប្រាស់​ទឹក​ប្រាក់​របស់​លោក​ទិញ​មន្រ្តី​ដែល​ប្រឆាំង​នឹង​រូប​លោក។

លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​វិធីសាស្ត្រ​បំបែក និង​ត្រួតត្រា​បាន​យ៉ាង​ល្អ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ខ្សោយ ៖ "ខ្ញុំ ​គិត​ថា លោក ហ៊ុន សែន ចង់​ក្ដោបក្ដាប់ និង​ពង្រឹង​អំណាច​របស់​ខ្លួន និង​បញ្ចប់​ការ​រិះគន់​រដ្ឋាភិបាល​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ចង់​ឲ្យ​មាន​គណបក្ស​តែ​មួយ បើ​ទោះ​បី​ជា​លោក​ធ្វើពុត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សម្រាប់​រយៈ​ពេល ៥​ឆ្នាំ​ម្ដង​ក៏​ដោយ ពីព្រោះ​ការ​បោះ​ឆ្នោត​ទាំង​នោះ គាត់​អាច​រៀបចំ​បាន​ដើម្បី​ឲ្យ​ខ្លួន​គាត់​ឈ្នះ​ឆ្នោត​ជា​ស្វ័យប្រវត្តិ។ គាត់​ក៏​ចង់​គ្រប់គ្រង​ធនធាន​របស់​ប្រទេស​កម្ពុជា​ទាំង​អស់ ហើយ​គាត់​ចង់​កែប្រែ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រព័ន្ធ​មូលធន​និយម​ប្រកប​ដោយ​របប​ផ្ដាច់ការ"

លោក ហ៊ុន សែន បាន​ប្រែក្លាយ​ជា​នាយករដ្ឋមន្ត្រី ក្រោយ​ពេល​ដែល​អតីត​នាយករដ្ឋមន្ត្រី លោក ចាន់ ស៊ី បាន​ទទួល​មរណភាព។

លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី ដោយសារ​តែ​លោក ហ៊ុន សែន មិន​បាន​ជំទាស់​នឹង​គំនិត​នៃ​ការ​ត្រួតត្រា​របស់​វៀតណាម កាល​ពី​ពេល​នោះ។

បច្ចុប្បន្ន​នេះ​គូ​ប្រជែង​របស់​លោក ហ៊ុន សែន ហាក់​បី​ដូច​ជា​គ្មាន​សមត្ថភាព​ក្នុង​ការ​ដណ្ដើម​យក​ជ័យជម្នះ​លើ​គណបក្ស​ ប្រជាជន​កម្ពុជា ដោយសារ​ពួក​គេ​កំពុង​ដណ្ដើម​គ្នា​ដើរ​តួ​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

លោក សម រង្ស៊ី បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​គុក​ចំនួន ១២​ឆ្នាំ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្លែង​បន្លំ​ឯកសារ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

ចំណែក​ឯ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ វិញ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ប៉ុន្តែ​គណបក្ស​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​នោះ​ទេ។ គណបក្ស​នេះ​បាន​ជាប់​ឆ្នោត​តែ​ចំនួន​ពីរ​កៅអី​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត ​ឆ្នាំ​២០០៨។ អ្នក​វិភាគ​បាន​រិះគន់​គណបក្ស​ប្រឆាំង​ជា​ខ្លាំង​នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០០៨ ដោយសារ​តែ​មេដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មិន​ព្រម​សហការ​បង្កើត​ជា​គណបក្ស​ប្រឆាំង​តែ​មួយ ដើម្បី​ប្រកួត​ប្រជែង​នឹង​គណបក្ស​កាន់​អំណាច។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ដើម​ខែ​មករា ឆ្នាំ​២០១១​ថា ទោះ​បី​កម្ពុជា មាន​ការ​អភិវឌ្ឍ​បន្តិចបន្តួច​មែន ប៉ុន្តែ​កម្ពុជា នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ។

ទោះ​បី​ជា​មាន​ការ​អះអាង​ថា មាន​ការ​កើន​ឡើង​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ណា​ក៏ដោយ ប្រទេស​កម្ពុជា រស់​បាន​ដោយ​ការ​ដាក់​ទាន​ពី​បរទេស​ជា​មធ្យម ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ជា​ប្រទេស​ជំពាក់​បំណុល​គេ​ដ៏​ធំ​មួយ​ផង​ដែរ។ ក្រៅ​ពី​នោះ​កម្ពុជា ក៏​ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​ប្រទេស​កំពុង​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន ផង​ដែរ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) បាន​ស្នើ​កុំ​ឲ្យ​ប្រទេស​កម្ពុជា ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន តែ​មួយ​ជា​ដៃគូ​របស់​ខ្លួន។ លោកស្រី​បន្ត​ទៀត​ថា ទោះ​បី​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ប៉ុន្តែ​កម្ពុជា ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​ប្រទេស​ចិន ប្រសិន​បើ​កម្ពុជា មាន​ក្ដី​កង្វល់​ពី​បញ្ហា​បរិស្ថាន​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​វារីអគ្គិសនី​ ក្នុង​ទន្លេ​មេគង្គ។

ថ្មីៗ​នេះ​លោក ហ៊ុន សែន ត្រូវ​បាន​គេ​រិះគន់​ថា លោក​កំពុង​បង្កើត​ជា​ក្រុម​បណ្ដាញ​សម្រាប់​បន្ត​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា ដោយ​ការ​តែងតាំង​សាច់​ញាតិ​លោក​ធ្វើ​ជា​មេដឹកនាំ​នៅ​កម្ពុជា។

លោក ហ៊ុន សែន កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១១ បាន​តែងតាំង និង​ដំឡើង​ឋានន្តរសក្ដិ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​ឧត្ដមសេនីយ៍​ទោ​ផ្កាយ​ពីរ ដែល​មាន​មុខងារ​បន្ថែម​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ។ ការ​តែងតាំង​នេះ​ត្រូវ​បាន​អ្នក​រិះគន់​បាន​លើក​ឡើង​ថា ជា​ការ​តែងតាំង​ដើម្បី​បង្កើត​ជា​បណ្ដាញ​គ្រួសារ​លោក ហ៊ុន សែន ដើម្បី​រក្សា​តំណែង​របស់​លោក ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា។

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​រិះគន់ លោក ហ៊ុន សែន លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១១ ថា លោក ហ៊ុន សែន បាន​បន្សល់​ទុក​នូវ​សមិទ្ធផល​ជា​ច្រើន​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​កងទ័ព​កម្ពុជា មិនមែន​ដើម្បី​ស្នង​តំណែង​ពី​ឪពុក​លោក​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​វិវឌ្ឍន៍​នយោបាយ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ដឹកនាំ​ប្រទេស​កម្ពុជា របស់​លោក ហ៊ុន សែន កំពុង​ឈាន​ទៅ​រក​អំណាច​ផ្ដាច់ការ ហើយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា នឹង​កាន់​តែ​ទន់​ខ្សោយ​បន្តិច​ម្ដងៗ។

អ្នក​វិភាគ​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា គ្រួសារ​សាច់​ញាតិ​របស់​លោក ហ៊ុន សែន កំពុង​តែ​គ្រប់គ្រង​កម្ពុជា។ ការ​គ្រប់គ្រង​មាន​ដូចជា កូន​ប្រុស​ច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​ឧត្ដមសេនីយ៍​ទោ​ផ្កាយ​ពីរ ដែល​មាន​មុខងារ​បន្ថែម​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ។ កូន​ស្រី គឺ​លោកស្រី ហ៊ុន ម៉ាណា ជា​នាយក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ភរិយា​របស់​លោក ហ៊ុន សែន គឺ​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា។ លោក ហ៊ុន សែន ត្រូវជា​ដន្លង​ជាមួយ​នឹង​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា ចំនួន​ពីរ​នាក់ និង​អតីត​ស្នងការ​ប៉ូលិស​ជាតិ​ម្នាក់៕

0 comments:

 
 
 

Contact Us

Soun Sumedh
Personal Assistant to Venerable Rath, Muni
Blogger Admin

E-Mail: sounsumedh@yahoo.com
http://muni-vision.blogspot.com/

All rights reserved
July 2007

Live in Joy

Live in Joy, In love,
Even among those who hate.

Live in joy, In health,
Even among the afflicted.

Live in joy, In peace,
Even among the troubled.

Look within. Be still.
Free from fear and attachment,
Know the sweet joy of living in the way.

Venerable Rath, Muni's Weblog