អង្គសមាជដែលបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២មេសានេះនៅឯ ទីស្នាក់ការថ្មីគណបក្ស ហ៊្វុនស៊ិនប៉ិច នៅក្នុងសង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ ជាយរាជធានីភ្នំពេញ ក៏បានគាំទ្រសមាសភាពក្រុមប្រឹក្សាជាតិរបស់គណបក្សសម្រាប់អាណត្តិ ថ្មីនេះចំនួន ៣០០០ នាក់ និងគាំទ្រសមាសភាពសមាជិកពេញសិទ្ធិគណៈកម្មាធិការនាយកដែលមានចំនួន ១២០នាក់ និងសមាជិកបម្រុង៤៥នាក់។
លោកកែវ ពុធរស្មី បានថ្លែងបើកអង្គសមាជដោយអះអាងថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច នឹងមិនសាបសូន្យឡើយដោយសារតែគណបក្សនេះ បានចូលរួមក្នុងការរំដោះជាតិ និងកសាងជាតិក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ។ ម្យ៉ាងទៀត បើយោងតាមលោក កែវ ពុធរស្មីហ្វ៊ុនស៊ិនប៉ិច នៅតែរក្សាគោលការណ៍របស់ខ្លួនគឺ ជាគណបក្ស សីហនុនិយម។
លោក កែវ ពុធរស្មី បន្តថា គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រកាន់គោលការណ៍ផ្សះផ្សាបង្រួបបង្រួមជាតិ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការដោះស្រាយបញ្ហា បូរណភាពទឹកដីដែលទទួលរងការឈ្លានពានពីប្រទេសជិតខាង។ លោកបានលើកយកប្រសាសន៍របស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលអះអាងថា មានតែគណបក្សប្រជាជនកម្ពុជា និងហ្វ៊ុនស៊ិនប៉ិច ប៉ុណ្ណោះដែលរួមគ្នាកសាងប្រជាធិបតេយ្យ និងរបបរាជានិយមទី២នៅកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងសមាជនោះ ក៏មានតំណាងគណបក្ស នរោត្តម រណឬទ្ធិ ដែលជាបងប្អូនគូសត្រូវចូលរួមផងដែរ។ ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ក៏បានផ្ញើសារអបអរសាទរចំពោះអង្គសមាជនេះនិងផ្តល់ក្តីសង្ឃឹមលើការ បង្រួបបង្រួមគ្នានៅថ្ងៃណាមួយ។ អង្គសមាជថ្ងៃនេះក៏មានការចូលរួមពីមន្ត្រីសំខាន់ៗរបស់ហ្វ៊ុនស៊ិនប៉ិច ដែលធ្លាប់បែកបាក់គ្នាកន្លងទៅ មានដូចជា លោក កែវ ពុធរស្មី លោក ញ៉ឹក ប៊ុនឆៃ លោក លឺ ឡាយស្រេង និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរីរត្ន័ ជាដើម។
អង្គសមាជថ្ងៃនេះក៏បានកើតឡើងបន្ទាប់ពីមានកិច្ចសម្របសម្រួល ផ្ទៃក្នុងមួយរវាងមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចក្រោយពីពួកគេបាន ខ្វែងគំនិតគ្នាយ៉ាងខ្លាំងអំពីកំណែទម្រង់ដែលនាំដល់ការផ្តល់ អំណាចសំខាន់ឱ្យលោក ញ៉ឹក ប៊ុនឆៃ៕





SINGAPORE: The Singapore Embassy in Cambodia, together with UNESCO, has launched a 

























