Welcome to Rath, Muni's Resources! Thank you for taking the time to visit us! Take a second to peek around and check out some of our previous posts and view the admin's info. Of course, We would love to find out what you think as well, so make sure to comment. See you around! Thanks.


Latest Posts From Venerable Rath Muni

Latest Posts From Venerable Shravasti Dhammika

My Blog List

My Blog List

My Blog List

រាជបណ្ឌិតសភា​ស្រាវ​ជ្រាវ​វប្ប​ធម៌​ខ្មែរ​សុរិន្ទ

Friday, January 14, 2011

ដោយ ឡេង ម៉ាលី
2010-12-14


ខ្មែរសុរិន្ទដែលកំពុងរស់នៅក្នុងខេត្តសុរិន្ទ ប្រទេសថៃបច្ចុប្បន្ន ត្រូវ​បាន​គេ​ស្គាល់ និង​ជឿ​ថា​ជា​ខ្មែរ​ដែល​មាន​ឈាម​ជ័រ​ជា​មួយ​ខ្មែរ​នៅ​កម្ពុជា​កណ្ដាល និង​ខ្មែរ​កម្ពុជា​ក្រោម​សព្វ​ថ្ងៃ​ដែរ។

                                                                  RFA/Leng Maly
លោកស្រីបណ្ឌិត ខ្លូត ធីតា (ស្ដាំ) ប្រធានរាជបណ្ឌិតសភាកម្ពុជា
និងលោក ជ័យ មង្គល (ឆ្វេង) ប្រ​ធាន​សមា​គម​ភា​សា
និង​វប្ប​ធម៌​ខ្មែរ​សុរិន្ទ ថត​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា
កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១០

វប្បធម៌ខ្មែរសុរិន្ទ ដែលមាននៅក្នុងប្រទេសថៃបច្ចុប្បន្ន ត្រូវបានបង្ហាញជាផ្លូវ​ការ​លើក​ដំ​បូង នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា នាទី​ក្រុង​ភ្នំ​ពេញ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១០។

ការបង្ហាញនេះ ត្រូវបានធ្វើឡើងដោយសមាគមភាសា និងវប្បធម៌ខ្មែរសុរិន្ទ តាម​ការ​អញ្ជើញ​របស់​មជ្ឈ​ម​ណ្ឌល​​ស្រាវ​​ជ្រាវ​​អា​​ស៊ី នៃ​​រាជ​​បណ្ឌិត​​សភា​​កម្ពុជា នៅ​​ក្នុង​​សិក្ខា​​សា​​លា​​មួយ ក្រោម​​ប្រ​​ធាន​​បទ "វប្ប​​ធម៌​​ខ្មែរ​​សុរិន្ទ" ដែល​​ឧប​ត្ថម្ភ​​ដោយ​​មូល​​និ​ធិ​​កូ​​រ៉េ​​សម្រាប់​​ការ​​សិក្សា​​ជាន់​​ ខ្ពស់។

ក្នុងសិក្ខាសាលាស្ដីពី "វប្បធម៌ខ្មែរសុរិន្ទ" ប្រធានសមាគមភាសា និងវប្បធម៌ខ្មែរសុរិន្ទ គឺលោក ជ័យ មង្គល ដែល​ជា​អ្នក​ដឹក​នាំ​ប្រតិ​ភូ​ខ្មែរ​សុរិន្ទ​មក​ចូល​រួម បាន​បង្ហាញ​អំ​ពី​ការ​ងារ​ខិត​ខំ​របស់​លោក ក្នុង​ការ​ថែ​រក្សា​វប្ប​ធម៌​ខ្មែរ​សុរិន្ទ ដែល​មាន​ដូច​ជា សិល្បៈ និង​ទំ​នៀម​ទម្លាប់​ខ្មែរ​បុ​រាណ​មួយ​ចំនួន ដែល​មាន​នៅ​ក្នុង​ខេត្ត​សុរិន្ទ ដោយ​ការ​ស្រាវ​ជ្រាវ​សាស្ត្រា​ស្លឹក​រឹត និង​ការ​បង្រៀន​អក្សរ​ខ្មែរ ៖ "ឆ្នាំ ហ្នឹង​ខ្ញុំ​បាន​ចាប់​ផ្ដើម​បង្ហាត់​អក្សរ​ខ្មែរ​ឱ្យ​កូន​ក្មេង ប្រ​ជា​ជន​នៅ​ក្នុង​ខេត្ត​សុរិន្ទ ព្រោះ​ខ្ញុំ​ឃើញ​ថា ពី​មុន​យើង​មាន​ភា​សា ដោយ​សារ​យើង​អត់​មាន​ការ​បង្ហាត់​បង្រៀន​នៅ​ក្នុង​សា​លា​រៀន ចាប់​ពី​ថ្នាក់​កុមារ​ដ្ឋាន ដូច​ថា​បឋម​សិក្សា ដូច្នេះ​យូរៗ​ទៅ​វា​បាត់"។

ទិដ្ឋភាពនៃអង្គសិក្ខាសាលាស្ដីអំពីវប្បធម៌ខ្មែរសុរិន្ទ 
នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១០ (RFA/Leng Maly)

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី និងជាអគ្គលេខាធិការរបស់រាជបណ្ឌិតសភាកម្ពុជា លោក ស៊ុំ ឈុំប៊ុន មាន​ប្រ​សាសន៍​ថា សិក្ខា​សា​លា​នេះ គឺ​ជា​ការ​សម្រេច​បំ​ណង​មួយ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​វប្ប​ធម៌​ខ្មែរ សុរិន្ទ ៖ "យើង​សុំ​សរ​សើរ​បង​ប្អូន​ខ្មែរ​សុ​រិន្ទ​យើង ដែល​រាប់​រយ​រាប់​ពាន់​ឆ្នាំ​ហើយៗ រហូត​មក​ដល់​ពេល​នេះ នៅ​តែខិត​ខំ​រក្សា​មត៌ក លើក​ស្ទួយ​មត៌ក​វប្ប​ធម៌ទាំង​ខាង​ភា​សា ទាំង​ខាង​ប្រ​ពៃ​ណី​ទំ​នៀម​ទម្លាប់ និង​សិល្បៈ​ជា​ដើម ឱ្យ​បាន​នៅ​គង​វង់។ ការ​ណ៍​នេះ​បំ​ណង​របស់​យើង គឺ​យើង​ខិត​ខំ​ធ្វើ​ការ​ស្រាវ​ជ្រាវ​នូវ​អ្វី​ដែល​ជា​មត៌ក​នេះ យក​មក​កត់​ចម្លង ចង​ក្រង​ជា​ក្បួន ជា​ឯក​សារ​តម្កល់​ទុក ដើម្បី​ឱ្យ​មាន​អត្ថិ​ភាព​ឋិត​ថេរ​គង​វង់​ត​ទៅ"

ក្រៅពីការបង្ហាញអំពីការខិតខំនៅក្នុងការងារអភិរក្សភាសា វប្បធម៌ និងការស្រាវ​ជ្រាវ​សស្ត្រា​ស្លឹក​រឹត លោក ជ័យ មង្គល ក៏​បាន​ដឹក​នាំ​ក្រុម​សិល្ប​ករ​តន្ត្រី​កន្រ្ទឹម​ខ្មែរ​សុរិន្ទ មក​ប្រ​គំ​បង្ហាញ​នៅ​ក្នុង​សិក្ខា​សា​លា​ផង​ដែរ ដោយ​លោក​មាន​ប្រ​សាសន៍​ថា វប្ប​ធម៌​គឺ​ចង​ភ្ជាប់​ជា​មួយ​សិល្បៈ។

លោក ជ័យ មង្គល ថ្លែងបញ្ជាក់ថា ខេត្តសុរិន្ទ គឺជាតំបន់ចុងក្រោយសម្រាប់អភិរក្សវប្បធម៌ និង​អារ្យ​ខ្មែរ​សុរិន្ទ ហើយ​ការ​ដែល​លោក​អញ្ជើញ​មក​បង្ហាញ​អំ​ពី​វប្បធម៌​ខ្មែរ​សុរិន្ទ​នេះ ក្រៅ​ពី​បំ​ណង​ឱ្យ​រាជ​បណ្ឌិត​សភា​ចង​ក្រង​រក្សា​ទុក លោក​ក៏​មាន​បំ​ណង​ចង់​ឱ្យ​ខ្មែរ​នៅ​ប្រ​ទេស​កម្ពុជា ជួយ​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​សុរិន្ទ៕ អត្ថបទ​ដក​ស្រង់ៈ www.rfa.orghttp://www.rfa.org/khmer/indepth/research_khmer_surin_culture-12142010051143.html from 3khmer

0 comments:

 
 
 

Contact Us

Soun Sumedh
Personal Assistant to Venerable Rath, Muni
Blogger Admin

E-Mail: sounsumedh@yahoo.com
http://muni-vision.blogspot.com/

All rights reserved
July 2007

Live in Joy

Live in Joy, In love,
Even among those who hate.

Live in joy, In health,
Even among the afflicted.

Live in joy, In peace,
Even among the troubled.

Look within. Be still.
Free from fear and attachment,
Know the sweet joy of living in the way.

Venerable Rath, Muni's Weblog