Welcome to Rath, Muni's Resources! Thank you for taking the time to visit us! Take a second to peek around and check out some of our previous posts and view the admin's info. Of course, We would love to find out what you think as well, so make sure to comment. See you around! Thanks.


Latest Posts From Venerable Rath Muni

Latest Posts From Venerable Shravasti Dhammika

My Blog List

My Blog List

My Blog List

បញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូខ្មែរ​នៅ​ដែន​សុរិន្ទ

Friday, January 14, 2011

ដោយ ឡេង ម៉ាលី
រដ្ឋាភិបាលថៃកំពុងផ្ដល់ថវិកាដល់​មន្ទីរ​អប់​រំ​ខេត្ត​​របស់​ខ្លួន នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​-​ថៃ ចំនួន​៤ ដូច​ជា​ខេត្ត​សុរិន្ទ បុរី​រម្យ ភា​សា​ថៃ​ហៅ​ថា ប៊ុរីរ៉័ម និង​ខេត្ត​ ស៊ី​សា​កេត ឱ្យ​​រៀប​​ចំ​​កម្ម​វិធី​បង្រៀន​ភា​សា​ខ្មែរ​ក្នុង​ប្រ​ពន្ធ​អប់​រំ​ដល់​ សិស្ស ថ្នាក់​មធ្យម​សិក្សា។

គ្រូ​បង្រៀន​កម្រិត​មធ្យម​សិក្សា​ចំនួន​ជាង ៤០​នាក់ នៅ​ខេត្ត​សុរិន្ទ 
ប្រទេស​ថៃ ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ភាសា​ខ្មែរ​
នៅ​មន្ទីរ​អប់រំ​ខេត្ត​សុរិន្ទ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១០

មន្ត្រី​អប់រំ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា មាន​គ្រូ​បង្រៀន​ថៃ​កម្រិត​មធ្យម​សិក្សា​ចំនួន​ជាង ៤០​នាក់ ដែល​មាន​អ្នក​គ្រូ​ចំនួន ១៣​នាក់ បាន​បិទ​វគ្គ​បញ្ចប់​ការ​អប់រំ​បណ្ដុះ​បណ្ដាល​​​គ្រូ​​​សម្រាប់​បង្រៀន​​ ភាសា​ខ្មែរ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១០។

ចាងហ្វាង​សាលា​រៀន​ប្រាសាទ ក្នុង​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត (Paichayan Chantakhet) មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា វគ្គ​អប់រំ​គ្រូ​ភាសា​ខ្មែរ​នេះ គឺ​ធ្វើ​ឡើង​សម្រាប់​ការ​បង្រៀន​អក្សរ​ខ្មែរ នៅ​តាម​សាលា​រៀន​ចំនួន​២៣ ក្នុង​ខេត្ត​៣ ដែល​មាន​ខ្មែរ​រស់​នៅ គឺ​ខេត្ត​សុរិន្ទ ខេត្ត​បុរីរម្យ ភាសា​ថៃ​ហៅ​ថា​ប៊ុរីរ៉័ម និង​ខេត្ត​ស៊ី​សា​កេត ៖ "ឥឡូវ​នេះ​យើង​បាន​ចាប់ ​អប់រំ​ពួក​គ្រូ​បង្រៀន​ទាំង​អស់ ២៣​សាលា បាន​មក​ប្រជុំ​បង្រៀន​ខាង​អក្សរ​ខ្មែរ។ ទំនាក់​ទំនង​ខាង​កម្ពុជា បាន​មក​ចាប់​ដៃ​គ្នា​ខាង​ថៃ​នេះ បាន​មក​បង្រៀន​ឱ្យ​ចេះ​អក្សរ​ខាង​ខ្មែរ"

ប្រធាន​មជ្ឈ​មណ្ឌល​ភាសា និង​វប្បធម៌​ខ្មែរ លោក ប្រៈ​ដែង ប៊ុន​រឿង គុជៈ​ម៉ា (Boonruang Kajamary) មាន​ប្រសាសន៍ វគ្គ​អប់រំ​គ្រូ​សម្រាប់​បង្រៀន​ភាសា​ខ្មែរ​នេះ មាន​រយៈ​ពេល ៥​ថ្ងៃ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ដល់​ថ្ងៃ​ទី​៣ ធ្នូ ត្រូវ​បាន​រៀបចំ​ឡើង​តាម​កម្មវិធី​របស់​មន្ទីរ​អប់រំ​ខេត្ត​សុរិន្ទ ហើយ​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​ថៃ។

លោក ប្រៈ​ដែង ប៊ុន​រឿង គុជៈ​ម៉ា មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា វគ្គ​អប់រំ​គ្រូ គឺ​ធ្វើ​ឡើង​តាម​កម្មវិធី​មួយ​ឈ្មោះ​ថា "កម្មវិធី​អប់រំ​ភាសា​ខ្មែរ" របស់​មជ្ឈ​មណ្ឌល​ភាសា និង​អរិយធម៌​ខ្មែរ នៅ​ក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ដែល​មាន​ទិស​ដៅ​អប់រំ​សិស្ស​នៅ​ក្នុង​សាលា​ទាំង​នោះ​ឱ្យ​បាន​ចេះ​ដឹង​អំពី​ អក្សរ និង​វប្បធម៌​ខ្មែរ។ លោក ប្រៈ​ដែង ប៊ុន​រឿង គុជៈ​ម៉ា មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា កម្មវិធី​អប់រំ​ភាសា​ខ្មែរ​នៅ​តាម​សាលា​នេះ គឺ​ឋិត​ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា​នៃ​ក្រសួង​អប់រំ​របស់​រដ្ឋាភិបាល​ថៃ។

ចែក​សញ្ញាប័ត្រ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​ភាសា​ខ្មែរ
​នៅ​មន្ទីរ​អប់រំ​ខេត្ត​សុរិន្ទ

ចាងហ្វាង​សាលា​រៀន​ប្រាសាទ ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត មាន​ប្រសាសន៍​ទៀត​ថា ការ​អប់រំ​ភាសា​ខ្មែរ ក៏​ជា​កម្មវិធី​ពហុ​ភាសា​មួយ​ស្រប​តាម​គោល​ការណ៍​របស់​សមាគម​អាស៊ាន ដែល​ចង់​ឱ្យ​ពល​រដ្ឋ​នៃ​ប្រទេស​សមាជិក​និមួយៗ ចេះ​ដឹង​អំពី​ភាសា​នានា​នៅ​ក្នុង​តំបន់ ៖ "នេះ​យើង​ធ្វើ​ខាង​លាវ ខាង​វៀតណាម ខាង​ភូមា ខាង​អី​ទាំង​អស់​ក្នុង​អាស៊ាន​នេះ។ ព្រោះ​អី​បាន​ចង់​ឱ្យ​កូន​ក្មេង​ដឹង​ច្រើន​ភាសា ព្រោះ​ចង់​ឱ្យ​ក្មេង​នៅ​ក្នុង​សាលា​រៀន​នេះ​ដឹង (ស្គាល់) គ្នា ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​អី​ត​ទៅ​មុខ។ នេះ​ជា​បញ្ហា​របស់​អាស៊ាន"

លោក​បន្ត​ថា កម្មវិធី​អប់រំ​ភាសា​ខ្មែរ​នេះ គឺ​ទើប​តែ​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​ទើប​ចាប់​ផ្ដើម​បណ្ដុះ​បណ្ដាល​អំពី​សៀវភៅ​ក្បួន​ខ្នាត​បង្រៀន​អក្សរ​ ខ្មែរ​សម្រាប់​គ្រូ។ នៅ​ជំហាន​បន្ទាប់ មជ្ឈ​មណ្ឌល​នឹង​បង្កើត​សៀវភៅ​សិក្សា​ភាសា​ខ្មែរ សម្រាប់​សិស្ស​នៅ​តាម​សាលា​រៀន​ក្នុង​ខេត្ត​ទាំង​នេះ។ លោក ប៊ុន​រឿង ថ្លែង​ឱ្យ​ដឹង​ដែរ​ថា មជ្ឈ​មណ្ឌល​ភាសា និង​អរិយធម៌​ខ្មែរ ទទួល​បន្ទុក​អនុវត្ត​គម្រោង​កម្មវិធី​អប់រំ​ភាសា​ខ្មែរ នៅ​ក្នុង​ខេត្ត​ដូច​ជា នគររាជ​សីមា, ស៊ី​សា​កេត, បុរីរម្យ និង​ខេត្ត​សុរិន្ទ ៖ "គម្រោង​ការ​នេះ​ជា​គម្រោង​ការ​ខាង​សាលា​រៀន​ ប្រាសាទ​វិទ្យា​គារ បាន​បន្ទុក​ពី​ក្រសួង​អប់រំ​មក​ដំណើរ​ការ​បង្រៀន​ពហុ​ភាសា ហើយ​មាន​គ្រោង​ការ​អប់រំ​គ្រូ​មក​ពី​នគរ​រាជ​សីមា បុរីរ៉័ម សុរិន្ទ ស៊ី​សា​កេត​ផង ពីរ បី បួន​ខេត្ត​នេះ។ យើង​ទទួល​បន្ទុក​កិច្ច​ការ​នេះ"

បណ្ឌិត​ភាសា​នៅ​សកល​វិទ្យាល័យ​សារៈ​ខាម ក្នុង​ខេត្ត​សារៈ​ខាម ប្រទេស​ថៃ លោក ប៉ាន់​ញ៉ាត់ សាលី ដែល​បាន​បើក​បង្រៀន​ភាសា​ខ្មែរ ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត ហើយ​មក​ចូល​រួម​បណ្ដុះ​បណ្ដាល​គ្រូ​ភាសា​ខ្មែរ​នៅ​ក្នុង​វគ្គ​នេះ បាន​ថ្លែង​ថា លោក​រីក​រាយ និង​គាំទ្រ​ចំពោះ​ការ​បង្រៀន​ភាសា​ខ្មែរ ដល់​ពល​រដ្ឋ​ខ្មែរ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ឱ្យ​បាន​ចេះ​ដឹង​អំពី​ភាសា​របស់​ខ្លួន​ឯង ៖ "ខ្ញុំ​គាំទ្រ​ព្រោះ​ ចង់​ឱ្យ​កូន​ចៅ​ចេះ​ដឹង​ភាសា​របស់​ខ្លួន​ឯង​ផង។ ទោះបី​ខ្មែរ​សុរិន្ទ​អាច​និយាយ​ភាសា​ខ្មែរ​សុរិន្ទ តែ​អត់​ចេះ​តួ​អក្សរ អត់​ចេះ​អាន ហើយ​ពាក្យ​ខ្លះ​មិន​ចេះ​ពាក្យ​ខ្មែរ​ខាង​កម្ពុជា​យើង​ផង"

តំណាង​គ្រូ​បង្រៀន​មួយ មក​ពី​ស្រុក​គោក​ខណ្ឌ ខេត្ត​ស៊ី​សា​កេត ថ្លែង​ថា លោក សុភៀន ខាំវង់ (Supian Khamvong) មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​វគ្គ​បណ្ដុះ​បណ្ដាល​ភាសា​ខ្មែរ​នេះ ដែល​ជា​ការ​ចាប់​ផ្ដើម​ឱ្យ​លោក​ចេះ​អាន និង​សរសេរ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹម​ត្រូវ ដូច​ខ្មែរ​នៅ​ខាង​កម្ពុជា។ នៅ​ពេល​ជម្រាប​សួរ​ថា តើ​កម្មវិធី​នេះ​នឹង​ត្រូវ​យក​តាម​ភាសា​របស់​ខ្មែរ​សុរិន្ទ ឬ​តាម​ភាសា​នៅ​កម្ពុជា​បច្ចុប្បន្ន។ លោក សុភៀន ថ្លែង​ថា​ត្រូវ​យក​ទាំង​ពីរ ៖ "ភាសា​ទំនាក់​ទំនង​រវាង​ប្រទេស ចង់​ឱ្យ​មាន​ការ​រៀន​សូត្រ​ដូច​គ្នា ហើយ​ភាសា​និយាយ​តាម​តំបន់​ដូច​ជា​ខេត្ត​ស៊ី​សា​កេត ខេត្ត​បុរីរ៉័ម ខេត្ត​អី​ជាប់​គ្នា​ព្រំដែន​ថៃ-កម្ពុជា​ហ្នឹង ក៏​ចង់​ឱ្យ​អភិរក្ស​ផង​ដែរ។ ចង់​ឱ្យ​ពង្រីក​បន្ថែម​ភាសា​ខ្មែរ ដើម្បី​ងាយ​ស្រួល​ទំនាក់​ទំនង​គ្នា​រវាង​ប្រទេស ហើយ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ដ៏​ល្អ​រវាង​គ្នា និង​គ្នា"

រូប​ថត​អនុស្សាវរីយ៍​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល
​គ្រូ​ភាសា​ខ្មែរ​នៅ​មន្ទីរ​អប់រំ​ខេត្ត​សុរិន្ទ

លោក សុភៀន មាន​ប្រសាសន៍​បន្ត​ថា ការ​រៀន​អក្សរ​ខ្មែរ​សម្រាប់​រូប​លោក មិន​មាន​ការ​លំបាក​ប៉ុន្មាន​ទេ ពី​ព្រោះ​អក្សរ​ទាំង​ពីរ​មាន​លក្ខណៈ​ស្រដៀង​គ្នា ហើយ​អក្សរ​ខ្មែរ​ខុស​ពី​អក្សរ​ថៃ​ត្រង់​ថា​មាន​សក់ និង​ត្រួត​ជើង។ លោក​ថ្លែង​ថា ការ​រៀន​អក្សរ​ខ្មែរ​ហាក់​ដូច​ជា​ការ​ងាក​ទៅ​រៀន​អំពី​ក្រឹត្យ​ក្រម​បុរាណ​ វិញ។

វគ្គ​អប់រំ​បណ្ដុះ​បណ្ដាល​គ្រូ​ភាសា​ខ្មែរ សម្រាប់​ថ្នាក់​មធ្យម​សិក្សា​ក្នុង​ប្រពន្ធ​សាលា​រដ្ឋ​នៅ​ពេល​នេះ ត្រូវ​បាន​លោក​ចាងហ្វាង​វិទ្យា​ស្ថាន​ប្រាសាទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត ថ្លែង​ឱ្យ​ដឹង​ថា គឺ​ជា​លើក​ទី​មួយ។

ការ​បង្រៀន​ភាសា​ខ្មែរ​ដល់​ពល​រដ្ឋ​ខ្មែរ នៅ​ក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ​កន្លង​មក ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដោយ​លោក ឆៃ​មង្គល ឆ្លើម​ស៊ុក​ជិត​ស៊្រី ដែល​ធ្វើ​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​នៅ​តាម​ភូមិ។ លោក​បណ្ឌិត ប៉ាន់​ញ៉ាត់ សាលី មាន​ប្រសាសន៍​ថា កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​របស់​លោក ឆៃ​មុង​គុល និង​កម្មវិធី​ថ្មី​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា ក៏​ប៉ុន្តែ​ការ​បង្រៀន​ភាសា​ខ្មែរ​របស់​លោក ឆៃ​មុង​គុល ជា​ការ​បង្រៀន​ដោយ​គម្រោង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​នៅ​សាលា​មធ្យម​សិក្សា​នេះ គឺ​ជា​កម្មវិធី​ក្នុង​ប្រពន្ធ​អប់រំ​របស់​រដ្ឋ ៖ "កម្មវិធី​នេះ​គាំទ្រ​ អាហារូបករណ៍​លុយ​កាក់​ដែល​ឱ្យ​មក​ហ្នឹង គឺ​ពី​ខាង​រដ្ឋាភិបាល​ថៃ​គេ​គាំទ្រ​មក ប៉ុន្តែ​លោក ឆៃ​មង្គល ជា​ក្រៅ​ប្រព័ន្ធ។ កម្មវិធី​ដូច​គ្នា តែ​អាស្រ័យ​តាម​រយៈ​អាហារូបករណ៍ ដែល​ទទួល​មក។ កម្មវិធី​សិក្សា​ដូច​គ្នា​ទាំង​អស់"

ព័ត៌មាន​ដក​ស្រង់​ពី​គេហទំព័រ​មួយ ឈ្មោះ​ថា រ៉េហ្វវើល (Refworld) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១០ បាន​បង្ហាញ​ថា ជន​ជាតិ​ភាគ​តិច​ខ្មែរ ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​ថៃ ដែល​ជាប់​ព្រំដែន​កម្ពុជា មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់។

ចាងហ្វាង​វិទ្យាស្ថាន​ប្រាសាទ ក្នុង​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត មាន​ប្រសាសន៍​ថា សៀវភៅ​សិក្សា​ភាសា​ខ្មែរ​នៅ​តាម​សាលា​មធ្យម​សិក្សា​នោះ រៀបចំ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​ភាសា និង​អរិយធម៌​ខ្មែរ នៅ​ក្នុង​ខេត្ត​សុរិន្ទ និង​មាន​ការ​អញ្ជើញ​គ្រូ​២​រូប​ពី​កម្ពុជា ឱ្យ​ជួយ​ពិនិត្យ​អក្ខរាវិរុទ្ធ​ផង។ លោក​បន្ត​ថា ខាង​មជ្ឈ​មណ្ឌល​ធ្លាប់​បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​ជា​មួយ​សាលា​រៀន​ សម្ដេច​ឪ នៅ​ខេត្ត​សៀមរាប ទាក់​ទង​នឹង​ការ​សិក្សា​ភាសា​ខ្មែរ​នេះ៕ អត្ថបទ​ដក​ស្រង់ៈ www.rfa.org from 3khmer

0 comments:

 
 
 

Contact Us

Soun Sumedh
Personal Assistant to Venerable Rath, Muni
Blogger Admin

E-Mail: sounsumedh@yahoo.com
http://muni-vision.blogspot.com/

All rights reserved
July 2007

Live in Joy

Live in Joy, In love,
Even among those who hate.

Live in joy, In health,
Even among the afflicted.

Live in joy, In peace,
Even among the troubled.

Look within. Be still.
Free from fear and attachment,
Know the sweet joy of living in the way.

Venerable Rath, Muni's Weblog