Welcome to Rath, Muni's Resources! Thank you for taking the time to visit us! Take a second to peek around and check out some of our previous posts and view the admin's info. Of course, We would love to find out what you think as well, so make sure to comment. See you around! Thanks.


Latest Posts From Venerable Rath Muni

Latest Posts From Venerable Shravasti Dhammika

My Blog List

My Blog List

My Blog List

កូន​ប្រុស​ច្បង​ នាយក​រដ្ឋមន្ត្រី ​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ ផ្កាយ​ពីរ

Tuesday, January 4, 2011

លោក នាយឧត្តមសេនីយ៍ ទៀ បាញ់(រូបឆ្វេង) រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បំពាក់ ឋានន្តរស័ក្តិ​ថ្នាក់ ឧត្តមសេនីយ៍ទោ​ ផ្កាយពីរដល់​លោក ហមុន ម៉ាណែត​នៅថ្ងៃទី​៣​មករា ២០១១​ នៅ​ទីស្តីការ​ក្រសួង​ការពារជាតិ
លោក នាយឧត្តមសេនីយ៍ ទៀ បាញ់(រូបឆ្វេង) រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បំពាក់ ឋានន្តរស័ក្តិ​ថ្នាក់ ឧត្តមសេនីយ៍ទោ​ ផ្កាយពីរដល់​លោក ហមុន ម៉ាណែត​នៅថ្ងៃទី​៣​មករា ២០១១​ នៅ​ទីស្តីការ​ក្រសួង​ការពារជាតិ
ដោយ លី ម៉េងហួរ
 
លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដំឡើង​​ឋានន្តរស័ក្តិ​ថ្នាក់ ឧត្តមសេនីយ៍ទោ ផ្កាយ​ពីរ។ ជាមួយ​នឹង​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​នេះ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ត្រូវ​បាន​តែងតាំង​មុខងារ ជា​មេ​បញ្ជាការ​រង នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ក្នុង​កង​យោធា​កម្ពុជា។ លោក​ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការសិក្សា​ផ្នែក​យោធា មក​ពី​សាលា​បណ្ឌិតសភា​យោធា​របស់​សហរដ្ឋអាមេរិក West Point រួម​ទាំង​សញ្ញាប័ត្រ​ជា​ច្រើន​ទៀត។



សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ
03/01/2011
by លី ម៉េងហួរ

ព្រះរាជក្រឹត្យ ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ ដល់​លោក ហ៊ុន ម៉ាណែត ពី​ឧត្តមសេនីយ៍​ត្រី ទៅ​ឧត្តម​សេនីយ៍ទោ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១០។ ចំណែក​អនុក្រឹត្យ​របស់​នាយក​រដ្ឋមន្ត្រី ក៏​បាន​តែងតាំង​មុខងារ ជា​មេ​បញ្ជាការ​រង នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក ដល់​កូន​ប្រុស​របស់​លោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន កាលពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

ពិធី​បំពាក់​ឋានន្តរសក្តិ និង​ការ​ប្រកាស​តែងតាំង​មុខងារ ដល់​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ នៅ​ទីស្តីការ​ក្រសួង​ការពារជាតិ​។ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​បំពាក់​ឋានន្តរស័ក្តិ ថ្នាក់ ឧត្តមសេនីយ៍​ទោ ផ្កាយ​ពីរ ដល់​កូន​ប្រុស​របស់​នាយក​រដ្ឋមន្ត្រី នៅ​ព្រឹកមិញ។

លោក​ឧត្តមសេនីយ៍​ទោ ហ៊ុន ម៉ាណែត បច្ចុប្បន្ន មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការ​រង​កង​អង្គរក្ស និង​ជា​ប្រធាន​នាយកដ្ឋាន​ពិសេស ព្រមទាំង​ជា​មេ​បញ្ជាការ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម។ កាលពី​ខែ​មករា ឆ្នាំ​មុន លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​​ឋានន្តរស័ក្តិ ពី​វរសេនីយ៍ឯក ស័ក្តិ ៥ ទៅ​ជា​ឧត្តមសេនីយ៍ត្រី ផ្កាយ​មួយ។

សូម​រម្លឹក​ថា កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​យោធា មក​ពី​សាលា​បណ្ឌិតសភា​យោធា​របស់​សហរដ្ឋអាមេរិក West Point រួម​ទាំង​សញ្ញាប័ត្រ​ជាច្រើន​ទៀត។

ក្នុង​ពិធី​នៅ​ព្រឹកមិញ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​លើកឡើង​ថា ការ​ដំឡើង​​ឋានន្តរស័ក្តិ ដល់​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី មាន​លក្ខណៈ​ពិសេស​ខុស​គេ និង​មាន​ការពិបាក​ជាង​គេ ព្រោះ​ជា​គោលការណ៍ មានការ​សូម​ដំឡើង​​ស័ក្តិ​យូរ​ហើយ តែ​លោក​នាយក​រដ្ឋមន្ត្រី មិន​យល់ព្រម ហើយ​សាមីខ្លួន ក៏​មិន​ព្រមទទួល​យក៕

Source: rfi

0 comments:

 
 
 

Contact Us

Soun Sumedh
Personal Assistant to Venerable Rath, Muni
Blogger Admin

E-Mail: sounsumedh@yahoo.com
http://muni-vision.blogspot.com/

All rights reserved
July 2007

Live in Joy

Live in Joy, In love,
Even among those who hate.

Live in joy, In health,
Even among the afflicted.

Live in joy, In peace,
Even among the troubled.

Look within. Be still.
Free from fear and attachment,
Know the sweet joy of living in the way.

Venerable Rath, Muni's Weblog