Welcome to Rath, Muni's Resources! Thank you for taking the time to visit us! Take a second to peek around and check out some of our previous posts and view the admin's info. Of course, We would love to find out what you think as well, so make sure to comment. See you around! Thanks.


Latest Posts From Venerable Rath Muni

Latest Posts From Venerable Shravasti Dhammika

  • My 2016 - This year had not been a particularly busy one for me. It did however, mark two significant landmarks in my life; I turned 65 in October and I celebrated...

My Blog List

My Blog List

My Blog List

Cambodia Becomes Permanent Member Of World Heritage Committee

Tuesday, October 27, 2009

AFP Photo

ទង់ ​យូណេស្កូ (ឆ្វេង) ទង់​បេតិកភណ្ឌ​ពិភពលោក (កណ្ដាល) និង​ទង់​ជាតិ​ប្រទេស​កម្ពុជា (ស្ដាំ) បក់​រវិច​ក្នុង​អំឡុង​ពេល​ពិធី​ដំឡើង​ជា​ផ្លូវការ នៅ​ឯ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​៧ វិច្ឆិកា ២០០៨។

កាល​ពី​យប់​​ម្សិលមិញ​នេះ កម្ពុជា​​បាន​ជាប់​ឆ្នោត​ជា​សមាជិក​នៃ​គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភពលោក។ លោក រស់ បូរ៉ាត់ អគ្គនាយករង​អាជ្ញាធរ​អប្សរា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បេតិកភ័ណ្ឌ​ពិភពលោក​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​អង្គការ​យូណេស្កូ ក្នុង​ទីក្រុង​ប៉ារីស បាន​ថ្លែង​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ពីរ​ជុំ កម្ពុជា​បាន​ជាប់​ឆ្នោត​តាំងពីជុំទី១​ម៉្លេះ ហើយ​ទទួល​បាន​សំឡេង​គាំទ្រ​លំដាប់​ទី២ បន្ទាប់​ពី​ប្រទេស​ស្វ៊ីស។

កម្ពុជា ដែល​​មាន​សម្បត្តិ​​ជា​ច្រើន​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក ទើប​តែ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភពលោក​ជា​លើក​ ដំបូង

ចាប់​តាំង​ពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​​អង្គការ​ យូណេស្កូ កាល​ពី​ឆ្នាំ​១៩៥១​មក នេះ​គឺ​ជា​លើក​ដំបូង​បំផុត ដែល​កម្ពុជា​បាន​ជាប់​ឆ្នោត​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភពលោក។

យោង ​តាម​លោក រស់ បូរ៉ាត់ ការ​បោះឆ្នោត​ កាល​ពី​យប់​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ពីរ​វគ្គ។ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើស​រើស​តាំងពីវគ្គទី១​ម៉្លេះ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​លំដាប់​ទី២ បន្ទាប់​ពី​ប្រទេស​ស្វ៊ីស។ ចំណែក​ប្រទេស​ថៃ ស្ថិត​នៅ​លំដាប់​ទី៣។

កាល ​ពី​មុន​ពេល​បោះឆ្នោត គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ថៃ​ជា​ច្រើន រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​ថៃ​ផង បាន​ជំទាស់​​យ៉ាង​ខ្លាំងក្លា ទៅ​នឹង​បេក្ខភាព​របស់​កម្ពុជា​ ទៅ​ក្នុង​គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភពលោក។ ក៏ប៉ុន្តែ លោក​ រស់​ បូរ៉ាត់ បាន​ឲ្យ​ដឹង​ថា នៅ​ឯ​អង្គការ​យូណេស្កូ គណៈប្រតិភូថៃ​មិន​បាន​​ជំទាស់​អ្វី​នឹង​បេក្ខភាព​របស់​កម្ពុជា​នោះទេ។ ភាគី​ម្ខាងៗ គិតតែ​ខិតខំ​ការពារ​បេក្ខភាព​ប្រទេស​របស់​ខ្លួន​រៀង​ៗខ្លួន មិនមាន​​ប្រទេស​ណា​ជំទាស់​ប្រទេស​ណា​នោះទេ។

ប្រទេស​កម្ពុជា​នឹង​ត្រូវ ​កាន់​កាប់​អាសនៈ​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភពលោក​ សម្រាប់​អាណត្តិ ៤​ឆ្នាំ ពោល​គឺ​រហូត​ដល់​ឆ្នាំ​២០១៣។ គួរ​រំឭកថា សមាជិក​គណៈកម្មាធិការបេតិកភ័ណ្ឌ​ពិភពលោក មាន​អាណត្តិ ៦ឆ្នាំ។ ក៏ប៉ុន្តែ នៅ​ឆ្នាំ​នេះ គ្រប់​ប្រទេស​​ជា​សមាជិក​ថ្មីៗ រួម​ទាំង​កម្ពុជា​ផង​ បាន​ព្រមព្រៀង​គ្នា​ថា នឹង​បន្ថយ​អាណត្តិ​នេះ​មក​ត្រឹម​តែ ៤​ឆ្នាំ​ប៉ុណ្ណោះ។

គណៈកម្មាធិការ​បេតិកភ័ណ្ឌ​ពិភពលោក​ គឺ​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុង​ការការពារ​រាល់​​សម្បត្តិ​ទាំង​អស់ ដែល​ចុះ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក។ គណៈកម្មាធិការ​នេះ ដែល​មាន​​សមាជិក ចំនួន ២១ ប្រទេស​នោះ ក៏​ជា​ស្ថាប័ន​ ដែល​មាន​អំណាច​សម្រេច​ថា តើ​សម្បត្តិ​ណា ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក៕

PHNOM PENH, Oct. 27 (Xinhua) -- Cambodian Prime Minister on Tuesday expressed his warmly welcome as Cambodia becomes the permanent member of the World Heritage Committee (WHC) of UNESCO in 17th general assembly in France.

"It is a new pride for our country that became fully permanent member of the world heritage committee," Hun Sen told over 2,000 students in graduation ceremony of a university in Phnom Penh. "Itwill promote the image and prestige of the Kingdom of Cambodia on the world arena," he added.

On behalf of new permanent member of the WHC, Cambodia will implement its mission with high responsibility and will strengthen the cooperation with other countries, he said.

"We will enhance capacity building and study multi experiences with the world heritage committee, UNESCO, and other international forums," he stressed.

Moreover, Hun Sen said that Cambodia will do more to follow the common purposes in the WHC that has been working on conservation, culture and heritage development. "We have to enhance more international cooperation to move forward of conservation and heritage development."

The Kingdom of Cambodia was elected as a member of the WHC thanks to her richness in cultural properties and history including intangible cultural properties, several of which were inscribed on the World Heritage List, namely the Royal Ballet, the Shadow Theater, Angkor area, and the Temple of Preah Vihear, the premier said.

Cambodia becomes one of 21 permanent members which represent 186 countries in the world in the 17th general assembly of world heritage committee that is held from Oct. 23 to 28, 2009 in Paris, France at UNESCO Headquarters.

Cambodia became a member of UNESCO in 1951.


Editor: Li Xianzhi

0 comments:

 
 
 

Contact Us

Soun Sumedh
Personal Assistant to Venerable Rath, Muni
Blogger Admin

E-Mail: sounsumedh@yahoo.com
http://muni-vision.blogspot.com/

All rights reserved
July 2007

Live in Joy

Live in Joy, In love,
Even among those who hate.

Live in joy, In health,
Even among the afflicted.

Live in joy, In peace,
Even among the troubled.

Look within. Be still.
Free from fear and attachment,
Know the sweet joy of living in the way.

Venerable Rath, Muni's Weblog