Welcome to Rath, Muni's Resources! Thank you for taking the time to visit us! Take a second to peek around and check out some of our previous posts and view the admin's info. Of course, We would love to find out what you think as well, so make sure to comment. See you around! Thanks.


Latest Posts From Venerable Rath Muni

Latest Posts From Venerable Shravasti Dhammika

My Blog List

My Blog List

My Blog List

ស្ត្រី​មនុស្ស​ព្រៃ​រត់​ចូល​ព្រៃ​វិញ​ហើយ Cambodian 'jungle woman' flees back to forest: father

Friday, May 28, 2010

ស្ត្រី​មនុស្ស​ព្រៃ​រត់​ចូល​ព្រៃ​វិញ​ហើយ
នាង រចំ ផ្ងៀង​បាត់​ខ្លួន​ក្នុង​ព្រៃរយៈពេល ១៨​ឆ្នាំ ត្រូវ​បាន​អ្នកភូមិ​រកឃើញ នៅ​ឆ្នាំ​២០០៧
©AP
ដោយ លាង ដឺលុច
ស្ត្រីមនុស្សព្រៃដែលបានចូលមករួមរស់ជាមួយគ្រួសារបាន៣ឆ្នាំ ឥឡូវត្រូវ​បានសង្ស័យថា បានរត់​ចូល​ទៅក្នុងព្រៃវិញហើយ។ ក្រុមគ្រួសារ​របស់​ស្រ្តី​កំពុងដើរ នៅក្នុងព្រៃ ខេត្តរតនគិរីដើម្បីនាំគេមក​រស់ក្នុងគ្រួសារវិញ។ ស្រ្តីមនុស្សរូបនេះបានបាត់ខ្លួនពីគ្រួសាររស់នៅក្នុងព្រៃរយៈពេល ១៨ឆ្នាំ មុន​ពេលដែលឪពុកម្តាយរបស់នាងរកនាងឃើញ កាលពីឆ្នាំ ២០០៧។


សេចក្តី​រាយការណ៍​របស់​លាង ដឺលុច
 
(02:04)
 
28/05/2010
by លាង ដឺលុច
 
កាល ​ពី​ឆ្នាំ​១៩៨៩ រចំ ផ្ងៀង អាយុ​ទើប​តែ​៨​ឆ្នាំ​ជា​កូនស្រី​ជនជាតិ​ភាគតិច​ព្នង​នៅ​ខេត្ត​រតនគិរី បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ដែល​នាង​កំពុង​ឃ្វាល​ក្របី។ ១៨​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​២០០៧ អ្នកភូមិ​បាន​ចាប់ខ្លួន រចំ ផ្ងៀង​ដោយសារ​តែ​នាង​បាន​ចូល​មក​លួច​ម្ហូប​អាហារ​របស់​អ្នក​ភូមិ។ នៅ​ពេល​នោះ រចំ ផ្ងៀង មាន​រូបរាង​ស្គមស្គាំង អាក្រាត មិន​ចេះ​និយាយ​ភាសា​មនុស្ស​ឡើយ។ នាង​ចេះ​តែ​ធ្វើ​សម្លេង​សត្វ និង​មាន​អកប្បកិរិយា​ដូច​សត្វ​ស្វា។ នៅ​ពេល​ចាប់​ខ្លួន​ស្ត្រី​មនុស្ស​ព្រៃ​នេះ​បាន ទើប​ឪពុក​ម្តាយ​នាង​អះអាង​ថា គឺ​ជា​កូនស្រី​របស់​ពួកគេ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​១៨​ឆ្នាំ​មុន។

តាំង​ពី​ឆ្នាំ​២០០៧​នោះ​មក ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​បាន​ព្យាយាម​យក រចំ ផ្ងៀង​មក​រស់នៅ​ជាមួយ បើ​ទោះ​ជា រចំ ផ្ងៀង​បាន​ព្យាយាម​រត់​ចេញ​ពី​ផ្ទះ​ក៏​ដោយ។ ដំបូង​ឡើយ រចំ ផ្ងៀង​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​តែ​នាង​មិន​បរិភោគ​អាហារ។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ រចំ ផ្ងៀង​បាន​ទម្លាប់​រួមរស់​ជួបជុំ​គ្រួសារ​វិញ​ចំនួន​៣​ឆ្នាំ​ហើយ។

នៅ​ពេល​នេះ ក្រុម​គ្រួសារ និង​អាជ្ញាធរ​សុទ្ធ​តែ​អះអាង​ថា​នាង រចំ ផ្ងៀង​បាន​រត់​ចូល​ព្រៃ​វិញ​ហើយ ហើយ​ពួកគេ​មិន​បាន​រកឃើញ​ដាន​អ្វី​ឡើយ បើ​ទោះ​ជា​ពួកគេ​កំពុង​ស្វែង​រក​នាង​រចំ ផ្ងៀង​ជាច្រើន​ថ្ងៃ​រួច​មក​ហើយ។ លោក សុល លូ​ជា​ឪពុក​របស់​នាង​រចំ ផ្ងៀង​បាន​អះអាង​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មានAFPថា កូនស្រី​របស់​លោក​បាន​បាត់​ខ្លួន​សារ​ជា​ថ្មី​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ៍​ សប្តាហ៍​នេះ នៅ​ពេល​ដែល​នាង​ទៅ​ងូត​ទឹក។ លោក​សុល លូ​សន្និដ្ឋាន​ថា កូនស្រី​របស់​លោក​អាច​រត់​ត្រលប់​ចូល​ក្នុង​ព្រៃ​វិញ​ហើយ។

យោងតាមAFPប៉ូលីស​មូលដ្ឋាន​លោក ម៉ា វិចិត្រ​បាន​ថ្លែង​អោយ​ដឹង​ថា កំលាំង​ប៉ូលីស​របស់​លោក​ក៏​បាន​ចាប់​ផ្តើមស្វែង​រក​នាង​រចំ ផ្ងៀង​ហើយ​ដែរ តែ​មិន​មាន​ពន្លឺ​អ្វី​សោះ​ឡើយ។

យោង​តាម​ការ​អះអាង​របស់​លោក​សុល លូ កូនស្រី​របស់​លោក​បាន​ចាប់ផ្តើម​និយាយ​ភាសា​មនុស្ស​បាន​ខ្លះ​ហើយ ជំនួស​អោយ​ការ​ធ្វើដៃ​ជើង​ជា​សញ្ញា និង​សម្លេង​ដូច​សត្វ​នោះ។ នាងក៏​អាច​ជួយ​ធ្វើ​កិច្ច​ការងារ​ផ្ទះ​បាន​ខ្លះ​ហើយ​ដែរ៕

 

Cambodian 'jungle woman' flees back to forest: father

Cambodia's "jungle woman," Rochom P'ngieng, has fled back to the forest.

PHNOM PENH (AFP) — Cambodia's "jungle woman," whose story gripped the country after she apparently spent 18 years living in a forest, has fled back to the jungle, her father and local police said Friday.

Rochom P'ngieng, now 29, went missing as a little girl in 1989 while herding water buffalo in Ratanakkiri province, around 600 kilometres (400 miles) northeast of the capital, Phnom Penh.

In early 2007 the woman was brought from the jungle, naked and dirty, after being caught trying to steal food from a farmer. She was hunched over like a monkey, scavenging on the ground for pieces of dried rice.

"She must have fled back to the forest on Tuesday evening while she was going to take a bath," Sal Lou, the man who says he is her father, told AFP by telephone.

"I and my son are looking for her in the middle forest now," he said, adding that he believed "forest spirits" guided her back to the dense jungle.

Local police chief Ma Vichet said the authorities had also begun a search but had found no sign of the woman.

"We also believe that she fled back to the jungle," Ma Vichet said.

Immediately after being taken from the jungle in 2007, Rochom P'ngieng could not utter a word of any intelligible language, instead making what her father calls "animal noises."

Cambodians described her as "jungle woman" and "half-animal girl" and since rejoining society she has battled bouts of illness after refusing food.

In December she began speaking normally, instead of making animal-type noises, and helping out around the house, according to her father.

The jungles of Ratanakkiri -- some of Cambodia's wildest and most isolated -- are known to have hidden groups of hill tribes in the recent past.

In November 2004, 34 people from four hill tribe families emerged from the dense forest where they had fled in 1979 after the fall of the genocidal Khmer Rouge regime, which they had supported.

Rochom P'ngieng has previously tried to flee back into the jungle but was stopped by her family.
 
 

0 comments:

 
 
 

Contact Us

Soun Sumedh
Personal Assistant to Venerable Rath, Muni
Blogger Admin

E-Mail: sounsumedh@yahoo.com
http://muni-vision.blogspot.com/

All rights reserved
July 2007

Live in Joy

Live in Joy, In love,
Even among those who hate.

Live in joy, In health,
Even among the afflicted.

Live in joy, In peace,
Even among the troubled.

Look within. Be still.
Free from fear and attachment,
Know the sweet joy of living in the way.

Venerable Rath, Muni's Weblog