លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
©ខឹម សុវណ្ណារ៉ា
លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ក្នុងចំណោម ៦ នាក់ដែលត្រូវបានកោះឲ្យផ្តល់កសិណសាក្សីដោយសហចៅក្រមស៊ើបអង្កេត បរទេសនៃសាលាក្តីខ្មែរក្រហមបានថ្លែងថា លោកមិនអើពើចំពោះការស្នើសុំនេះដោយសារមានការរំលោភលើកិច្ចព្រម ព្រៀង។ ប៉ុន្តែលោក Lemonde បានថ្លែងការពារការចេញដីកានេះ ដោយលើកឡើងថា អ្វីៗធ្វើឡើងដោយយោងទៅតាមវិធានផ្ទៃក្នុងរបស់សាលាក្តី។
នៅ ក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ លោកឧបនាយក រដ្ឋមន្ត្រី ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែង ថា លោកមិនបានធ្វើការឆ្លើយតបទៅនឹងដីកាកោះឲ្យធ្វើសាក្សីរបស់ លោក Marcel Lemonde ដោយសារតែមានមូលហេតុផ្លូវច្បាប់។ មូលហេតុផ្លូវច្បាប់នោះ ត្រូវបានលោកហោ ណាំហុងពន្យល់ថា យោងតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដីកាកោះគឺត្រូវចុះហត្ថលេខាពីររួមគ្នា មានន័យថា ទាំងចៅក្រមខ្មែរ ទាំងចៅក្រមបរទេសផង។
លោករដ្ឋមន្ត្រីការបរទេសខ្មែរបានលើកឡើងបន្តទៀតថា លោក Marcel Lemonde ដែលជាអ្នកធ្វើច្បាប់ បានធ្វើរំលងច្បាប់ ដោយចុះហត្ថលេខាតែម្នាក់ឯង។ ដូច្នេះ ក្នុងនាមលោកជាសមាជិករដ្ឋាភិបាលកម្ពុជាដែលចូលរួមក្នុងការចរចា បង្កើតតុលាការខ្មែរក្រហមនេះ លោកមិនអាចរំលោភកិច្ចព្រមព្រៀងនេះ តាមលោកMarcel Lemonde បានទេ។ ដូច្នេះលោកមិនអាចទៅឆ្លើយបំភ្លឺនៅតុលាការខ្មែរក្រហមទេ។
គួរបញ្ជាក់ថា លោកសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហម កាលពីខែមករាបានចេញដីកាកោះមន្ត្រីជាន់ខ្ពស់កម្ពុជា ៦រូប ក្នុង កិច្ចខិតខំប្រឹងប្រែងស្វែងរកកសិណសាក្សីលើសំណុំរឿង០០២ ប្រឆាំងនឹង មេដឹកនាំខ្មែរក្រហម៤រូប ដោយគ្មានការចុះហត្ថលេខាពីសមភាគី លោក យូប៊ុនឡេង។ មន្ត្រីជាន់ខ្ពស់ទាំង៦រូបនោះរួមមាន លោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ជាស៊ីម ប្រធាន ព្រឹទ្ធសភា លោក ហេងសំរិន ប្រធានរដ្ឋសភា ជាតិ លោក គាតឈន់រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ស៊ឹមកា និងលោក អ៊ុក ប៊ុនឈឿន ព្រឹទ្ធសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ រហូតមកទល់នឹងពេលនេះ គឺគ្មានមន្ត្រីណាម្នាក់ឆ្លើយតបជាវិជ្ជមានទៅសហចៅក្រមស៊ើបអង្កេតទេ។ គឺមានន័យថាការកោះហៅ របស់លោក Marcel Lemonde គឺទទួលបរាជ័យទាំងស្រុង។
ផ្ទុយមកវិញ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មជាហូរហែរ ដោយបានលើកឡើងថា ប្រសិនបើអ្នកទាំងនេះទៅធ្វើជាសាក្សី គឺហាក់ដូចជាទៅសម្លាប់អតីតមេដឹកនាំខ្មែរក្រហមដែលកំពុងរង់ចាំការ ជំនុំជម្រះ ខណៈដែលអ្នកទាំងនេះជាអ្នកចរចាបង្កើតសាលាក្តី ហើយក្លាយជាសាក្សីលើការជំនុំជម្រះក្តីនេះ។ ទាក់ទងនឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន ក៏ធ្លាប់បានព្រមានហើយថា លោកសុខចិត្តឲ្យតុលាការខ្មែរក្រហមបរាជ័យ ប៉ុន្តែលោកមិនអនុញ្ញាតឲ្យសន្តិភាពកម្ពុជាត្រូវបានបំផ្លាញនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្តល់តាមរយៈអ្នក នាំពាក្យរបស់សាលាក្តីនេះបានឲ្យដឹងថា លោក Lemonde បានការពារការចេញដីការបស់លោក បើទោះបីជាសហចៅក្រមស៊ើបអង្កេតកម្ពុជា មិនចូលរួមចុះហត្ថលេខាក្តី។ លោក Lemonde បានថ្លែងថា ដីកាកោះមន្ត្រីទាំងនោះត្រូវបានធ្វើឡើង ដោយយោងតាមមាត្រា ៧២ ចំណុច ៣ នៃវិធានផ្ទៃក្នុងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ មាត្រានោះចែងថា នៅក្នុងស្ថានភាពដែលមានការមិនយល់ស្របគ្នារវាងសហចៅក្រម ស៊ើបអង្កេត «សកម្មភាព ឬក៏ការសម្រេចចិត្តដែលជាប្រធានបទនៃការមិនយល់ស្របគ្នានោះ ត្រូវតែដំណើរបន្តទៅទៀត នៅក្នុងអំឡុងពេលនៃការដោះស្រាយការមិនយល់ស្របគ្នានេះ។
ចំណែកលោកយូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតកម្ពុជាបានថ្លែងថា ការដែលលោកមិនបានចុះហត្ថលេខាលើដីកាកោះឲ្យធ្វើសាក្សីជាមួយលោក Lemonde ព្រោះលោកមិនជឿថា ចម្លើយរបស់មន្ត្រីជាន់ខ្ពស់ទាំង ៦ រូបនេះ មានភាពចាំបាច់ បើប្រៀបធៀបទៅនឹងភស្តុតាងផ្សេងទៀតដែលត្រូវប្រមូលបានដោយ ការិយាល័យសហចៅក្រមស៊ើបអង្កេត។ នេះគឺជាការខ្វែងគំនិតគ្នាក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេត ហើយបើភាគីណាជំទាស់ អាចដាក់ពាក្យប្តឹងទៅអង្គបុរេ ជំនុំជម្រះដើម្បីកាត់សេចក្តី។
មានការខ្វែងគំនិតគ្នាផ្សេងទៀត គឺការខ្វែងគំនិតពាក់ព័ន្ធនឹងបញ្ហាពេលវេលាសមស្របនៃចំណាត់ការ ស៊ើបសួរលើជនសង្ស័យក្នុងរបបខ្មែរក្រហមចំនួន ៥ នាក់ទៀតក្នុងសំណុំរឿង ០០៣ និង ០០៤។ សំណុំរឿងទាំងពីរនេះ គឺជាសំណុំរឿងថ្មីពីសំណុំរឿង ០០១ ប្រឆាំងអតីតប្រធានគុកទួលស្លែង កាំង ហ្គេចអ៊ាវ ហៅឌុច និងសំណុំរឿង ០០២ ប្រឆាំងនឹងលោកនួន ជា ខៀវ សំផន អៀង សារី និងលោកស្រីអៀង ធីរិទ្ធ។
រហូតមកទល់ពេលនេះ គឺមិនទាន់ដឹងថា តើអតីតមេដឹកនាំ ខ្មែរក្រហមណាខ្លះដែលជាប់ក្នុងសំណុំរឿង ០០៣ និង ០០៤ ទេ។ លោកចៅក្រម Marcel Lemonde បានថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានខែនេះ ក្រុមអ្នកស៊ើបអង្កេតបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះស៊ើបអង្កេតមិនបង្អង់ដើម្បីពន្លឿននីតិវិធី ប៉ុន្តែលោកយូ ប៊ុនឡេង នៅក្នុងលិខិតឆ្លើយឆ្លងគ្នាជាមួយលោក Marcel Lemonde បានថ្លែងថា បញ្ហានេះគួរពិចារណានាខែកញ្ញា បន្ទាប់ពីបញ្ចប់នូវដីកាដំណោះស្រាយ សម្រាប់សំណុំរឿង០០២ ដែលជារឿងក្តីសំខាន់នៃអាណតិ្តរបស់សាលាក្តី។ ខែកញ្ញា ក៏ជារយៈពេលដែលសាលាក្តីត្រូវសម្រេចឲ្យបាននូវដីកាបញ្ជូនរឿងឲ្យ ជំនុំជម្រះក្តី ប្រសិនបើខកខាននោះ លោកនួន ជា ដែលជាប់ឃុំបណ្តោះអាសន្នអស់រយៈពេលបីឆ្នាំ នឹងអាចត្រូវដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន យោង តាមវិធានផ្ទៃក្នុង៕

0 comments:
Post a Comment