ដោយ រដ្ឋា វីសាល ក្រសួងឧស្សាហកម្មនៃប្រទេសកម្ពុជា ទើបចេញអាជ្ញាប័ណ្ណស្រាវជ្រាវរ៉ែលោហៈនៅខេត្តរតនគិរី ចំនួនមួយកន្លែងថ្មីទៀត ទៅឲ្យក្រុមហ៊ុនវៀតណាម ឈ្មោះ ហ៊ង អាន ក៏ប៉ុន្តែអ្នកភូមិឲ្យដឹងថា មិនមានការផ្សព្វផ្សាយ ឬផ្ដល់ព័ត៌មានដល់អ្នកភូមិពីករណីនេះទេ។
អ្នកភូមិនៃសហគមន៍ជនជាតិដើមភាគតិច មកពីភូមិចំនួន៤ នៅស្រុកអូរជុំ ខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០១០ ថា ក្រុមឯកសណ្ឋានយោធាវៀតណាមចំនួន ៤នាក់ និងខ្មែរ ២នាក់ បានចូលមកបោះបង្គោលលាបថ្នាំពណ៌នៅលើដីចម្ការជាច្រើនពាន់ម៉ែត្រ ក្នុងភូមិសាស្ត្រអ្នកភូមិកំពុងរស់នៅកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍ នេះ ដោយមិនមានផ្ដល់ដំណឹង ឬពិភាក្សាជាមួយអ្នកភូមិ ជា ហេតុធ្វើឲ្យអ្នកភូមិមានការភ័យខ្លាចពីការចូលមកទន្ទ្រានយកដី សហគមន៍។
នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០១០ អ្នកភូមិតងក្រពូ តងក្រម៉ាល់ តងប៉្លេង និងភូមិគោក ឃុំអូរជុំ ជាង៧០នាក់ បានប្រមូលផ្តុំគ្នានៅចំណុចតំបន់រមណីយដ្ឋានវាលរំប្លង់ ដើម្បីតវ៉ាពីករណីនេះ។
អ្នកភូមិជនជាតិដើមភាគតិចគ្រឹង ឈ្មោះ យេ សយ រស់នៅភូមិតងក្រពូ មានប្រសាសន៍ពីករណីនេះថា ៖ «គេកំពុងតែវ៉ែបង្គោលរួចហើយ បានគេលាបថ្នាំក្រហមទៀត ហើយគេគម្រោងថាគេឈូសធ្វើផ្លូវទៀត ដើម្បីស្រាវជ្រាវរករ៉ែក្នុងចម្ការទៀត»។
យោងឯកសារថតចម្លង ដែលវិទ្យុអាស៊ីសេរីបានទទួលពីមេឃុំអូរជុំ បង្ហាញថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កាលពីខែមេសា ឆ្នាំ២០១០ បានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ហ៊ង អាន រតនគិរី (Hoang Anh Ratanakiri) ធ្វើការសិក្សាពីរ៉ែលោហនៅតំបន់ល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី មានផ្ទៃដីទំហំ ១៦២គីឡូម៉ែត្រការ៉េ។ ប្រភពតំណាងក្រុមហ៊ុនឲ្យដឹងថា ផ្ទៃដីនេះពាក់ព័ន្ធភូមិសាស្ត្រដីចំនួនបីឃុំ គឺឃុំអូរជុំ ឃុំពយ និងឃុំ ល្អក់ ក្នុងស្រុកអូរជុំ។
តំណាងក្រុមហ៊ុន ហ៊ង អាន លោក ហៀរ សុន មានប្រសាសន៍ថា ក្រុមហ៊ុនបានផ្ដល់ឯកសារពាក់ព័ន្ធដល់មន្ត្រីមូលដ្ឋានអស់ហើយ មុននឹងក្រុមបច្ចេកទេសចុះបោះបង្គោលកំណត់ព្រំប្រទល់ដីសម្បទាន ហើយការយឺតយ៉ាវផ្សព្វផ្សាយដល់អ្នកភូមិ មកពីអាជ្ញាធរមូលដ្ឋាន។
លោក ហៀរ សុន មានប្រសាសន៍ដូច្នេះ ៖ «អានេះ យើងគ្រាន់តែសិក្សាមើលសិន វាអត់មានលក្ខណៈអីបង្កឲ្យមានការលំបាកអីដល់ប្រជាពលរដ្ឋទេ»។
មេឃុំអូរជុំ លោក វង់ ដូង មានប្រសាសន៍ថា លោកទើបទទួលបានឯកសារក្រុមហ៊ុនស្រាវជ្រាវរករ៉ែ ពីអាជ្ញាធរស្រុក កាលពីរសៀលថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០១០។ លោកបន្តថា ការតវ៉ារបស់អ្នកភូមិពេលនេះ លោកនឹងរាយការណ៍ជូនអាជ្ញាធរស្រុក ដើម្បីដោះស្រាយជាបន្ទាន់ ៖ «មកបោះអ៊ីចឹង គឺវាខុសដែរហ្នឹងហើយ គឺថាអត់បានសហការជាមួយអាជ្ញាធរឃុំ។ អាដែងថា ធ្វើឲ្យប្រជាពលរដ្ឋ គឺថាមានការព្រួយបារម្ភ»។
អ្នកសម្របសម្រួលសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ពីករណីនេះដែរថា ៖ «លោកមេឃុំគាត់ចុះមកផ្ទាល់ គាត់បង្ហាញលិខិតបទដ្ឋាន ដែលសាធារណៈ ហើយលោកក៏ហ៊ានទិតៀននូវការចុះធ្វើការរបស់ក្រុមហ៊ុន»។
អភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១០ បានធ្វើលិខិតយល់ព្រមឲ្យក្រុមហ៊ុនធ្វើការស្រាវជ្រាវរ៉ែ ទៅតាមអាជ្ញាប័ណ្ណដែលមាន ក៏ប៉ុន្តែត្រូវមានលក្ខខណ្ឌថា មុននឹងដំណើរការក្រុមហ៊ុន ត្រូវជួបប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរស្រុក និងអាជ្ញាធរភូមិ ឃុំ ដែលមានភូមិសាស្ត្រពាក់ព័ន្ធការស្រាវជ្រាវ ដើម្បីបង្ហាញពីគោលបំណង និងព័ត៌មានផ្សព្វផ្សាយដល់អ្នកភូមិ ឲ្យបានដឹងឮ និងបង្កការងាយស្រួលដល់ក្រុមហ៊ុន៕

0 comments:
Post a Comment