កកន៖ ខាងលើនេះគឺគ្រាន់ជារូបភាពប្លែកៗមួយដែលបានដកស្រង់ចេញពី វេបសៃត៍ថៃមួយ ដែលជារូបភាពបែបសើចៗពីស្ថានភាពឈ្លោះគ្នា និងបែងចែកទឹកដីរវាងគ្នានឹងគ្នា គឺពួកអាវក្រហម និងអាវលឿង ដែលពិភពលោកបានដឹងបានឮ។
ការឈ្លោះគ្នានៅប្រទេសថៃសព្វថ្ងៃ គឺជានិយាយម្យ៉ាងជាការឈ្លោះគ្នារវាងវណ្ណៈអភិជន និងវណ្ណៈស្រុកស្រែថៃ ដែលពួកអាវក្រហមតំណាងឲ្យពួកវណ្ណៈស្រុកស្រែ ភាគច្រើនលើសលុបរស់នៅភាគខាងជើង និងឦសាននៃស្រុកថៃ ឯពួកអាវលឿងវិញរស់នៅភាគកណ្ដាល (បាងកក) រួមនិងភាគខាងជើង។
រូបភាពប្រហែលចេញមកពីក្រុមអាវក្រហម ដោយមើលទៅពួកនេះមិនងាយនឹងបញ្ចប់ស្រួលៗទេ ហើយបើតាមមើលទៅគឺពួកនេះដល់កហើយ ប្រៀបសង្គ្រាមស៊ីសាច់ហុតឈាម និងគ្រាបំផុតបែងចែកគ្នាជាពីរផងទៀត ដោយខ្លួនយកទឹកដីក្រហមរបស់ខ្លួន «អញ» ហើយអាភាគកណ្ដាល និងក្រោមនោះឲ្យទៅ ហ្អែង (ពួកអាវលឿង) ចំណែកឯខេត្តបីភាគខាងត្បូងចាប់ម៉ាឡេស៊ីនោះ «ឲ្យគេទៅ» គឺខេត្តមុស្លីម ដែលចង់បំបែកខ្លួនពីប្រទេសថៃបច្ចុប្បន្ន៕
Source: http://sopheak.wordpress.com/2010/12/24/thailand-today-2/
-


0 comments:
Post a Comment