លោកគាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខ្មែរប្រកាសថាកម្ពុជាទទួលបានប្រាក់ជំនួយ១១០០លាន ដុល្លារសម្រាប់ឆ្នាំ ២០១០
©សុវណ្ណារ៉ា
កិច្ចប្រជុំរវាងរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍បានបញ្ចប់ហើយ នៅថ្ងៃនេះ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា លោកគាត ឈន់បានប្រកាសថា កម្ពុជាទទួលបានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១០ ចំនួនមួយពាន់ មួយរយ លាន ដុល្លារ។ តួលេខជំនួយជាហិរញ្ញប្បទាននេះបានកើនឡើងលើសជំនួយ កាលពីឆ្នាំកន្លងទៅដែលមានជាង៩០០លាន ដុល្លារ។
នៅ ក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា លោក គាត ឈន់បានថ្លែងថា ការទទួលបានការសន្យាផ្តល់ជំនួយសម្រាប់ការកសាងប្រទេសកម្ពុជាចំនួន ដល់ទៅ១១០០លានដុល្លារនេះ គឺជាជោគជ័យមួយរបស់ប្រជាជាតិកម្ពុជាទាំងមូល ក៏ដូចជាជោគជ័យរបស់ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលនានានៅកម្ពុជាដែរ។ លោក គាត ឈន់បានបញ្ជាក់ផងដែរថា តួលេខហិរញ្ញប្បទានដែលដៃគូអភិវឌ្ឍន៍បានសន្យាផ្តល់អោយនេះ គឺឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាតែម្តង។ សូមបញ្ជាក់ថា ហិរញ្ញប្បទាន១១០០លានដុល្លារនេះ គឺត្រូវប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១០។
បើតាមការបញ្ជាក់ដោយការប្រុងប្រយ័ត្នរបស់លោកគាត ឈន់នោះ គឺប្រទេសជប៉ុនដែលស្ថិតនៅលំដាប់ទីមួយ ជាអ្នកផ្តល់ហិរញ្ញប្បទានច្រើនជាងគេ។ ប៉ុន្តែថា ជាមួយនឹងទឹកប្រាក់ប៉ុន្មាននោះ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមិនចង់ឆ្លើយទេ។ កុំថាឡើយចំនួនហិរញ្ញប្បទានដែលរដ្ឋាភិបាលជប៉ុនរំពឹងទុកថា នឹងផ្តល់អោយកម្ពុជា សូម្បីតែប្រទេសដៃគូអភិវឌ្ឍន៍ណាផ្សេងទៀតដែលឈរលំដាប់ថ្នាក់ទី២ និងទី៣ ក៏លោកឧបនាយករដ្ឋមន្ត្រីគាត ឈន់មិនបានប្រាប់ដែរ។
លោក គាត ឈន់បានពន្យល់ថា កម្ពុជាមិនចង់បែងចែកអ្នកផ្តល់ជំនួយទី១ ឬទី២ ឬថា ជាអ្នកផ្តល់ជំនួយច្រើន ឬផ្តល់តិចនោះទេ។ សំខាន់គឺការផ្តល់ជំនួយចំទិសដៅ ចំអ្វីដែលកម្ពុជាត្រូវការ។ គឺស្ថាប័នផ្តល់ជំនួយនោះមានតម្លៃស្មើៗគ្នាសម្រាប់កម្ពុជា។
សង្គមស៊ីវិល និងគណបក្សមិននៅក្នុងរដ្ឋាភិបាលបានសម្តែងការអបអរចំពោះជំនួយនេះ អបអរជំនួសពលរដ្ឋកម្ពុជាជាទូទៅ។ លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធមនុស្ស អាដហុកបានទទួលស្គាល់ថា ប្រទេសផ្តល់ជំនួយបានគាំទ្រការងាររដ្ឋាភិបាលហើយ បានជានៅសន្យាផ្តល់ជំនួយអោយរដ្ឋាភិបាលច្រើនយ៉ាងនេះ។ លោក ធន សារាយយល់ថា ការខ្វះខាតរបស់កម្ពុជាពិតជានៅមាន ក៏ប៉ុន្តែប្រទេសផ្តល់ជំនួយមិនអាចផ្តាច់ជំនួយទេ ប៉ុន្តែពួកគេនៅជម្រុញអោយរដ្ឋាភិបាលធ្វើកំណែទម្រង់។ ហើយជំនួយគេនៅតែអោយ។ សម្រាប់លោកធន សារាយ នេះគឺជាយុទ្ធសាស្ត្រល្អ។
ចំនែកឯលោកពុទ្ធា ហង្សដែលជានាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោតឈ្មោះនិកហ្វិក វិញ លោកសប្បាយចិត្តក្នុងនាមលោកជាពលរដ្ឋខ្មែរម្នាក់។ ប៉ុន្តែលោកអំពាវនាវអោយរដ្ឋាភិបាលប្រកាសអ្វីដែលជាទឹកប្រាក់កំចី ជាសាធារណៈដើម្បីអោយយុវជនខ្មែរជំនាន់ក្រោយបានដឹង ហើយសូមអោយរដ្ឋាភិបាលប្រើប្រាស់ជំនួយអោយមានប្រសិទ្ធភាព។
លោកយ៉ែម បុញ្ញឬទ្ធិតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សដែលថ្លែងស្វាគមន៍ជំនួយ បរទេសទាំងនេះ ស្នើអោយរដ្ឋាភិបាលបំបាត់អំពើពុករលួយ លើកស្ទួយជីវភាពប្រជាពលរដ្ឋខ្មែរតាមរយៈការជួយជ្រោមជ្រែងវិស័យ កសិកម្ម ក៏ដូចជាតម្លៃកសិផលខ្មែរ៕

0 comments:
Post a Comment