Welcome to Rath, Muni's Resources! Thank you for taking the time to visit us! Take a second to peek around and check out some of our previous posts and view the admin's info. Of course, We would love to find out what you think as well, so make sure to comment. See you around! Thanks.


Latest Posts From Venerable Rath Muni

Latest Posts From Venerable Shravasti Dhammika

My Blog List

My Blog List

My Blog List

ដីស្រែ​ក្បែរ​បង្គោល​តម្រុយ​ព្រំដែន​លេខ ២៧០ ត្រូវ​បាន​ហាមឃាត់​ព្រោះ​ខ្លាច​រំខាន​ក្រុមបច្ចេកទេស

Saturday, June 19, 2010

From left: Dao Viet Trung, Vietnam's deputy foreign minister, Var Kim Hong, Cambodia's senior minister, and Pongsavath Boupha, Laos' deputy foreign minister (Photo: Thanh Nien News)
ភ្នំពេញ: ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១០ បាន​មានប្រសាសន៍ថា ពុំ​មាន​អាជ្ញាធរ​វៀតណាម ចូល​មក​ហាមឃាត់​កសិករ​ខ្មែរ មិនឲ្យ​ធ្វើ​ស្រែ​នៅលើ​ដីស្រែ​របស់​ពួកគាត់​ទេ គឺ​អាជ្ញាធរ​ស្រុក​បុរី​ជលសា​ខេត្ត​តាកែវ ជា​អ្នក​ធ្វើ​ការហាមឃាត់​កសិក​រ​ខ្មែរ​នៅ ភូមិ​អញ្ចាញ ឃុំ​ជ័យ​ជោគ កុំឲ្យ​ចូល​ទៅ​ធ្វើស្រែ​នៅ​ក្បែរ​តំបន់​បោះ​បង្គោលព្រំ ដែន​កម្ពុជា​-​វៀតណាម និង​មិន​អនុញ្ញាតឲ្យ​ចូល​ទៅ​ធ្វើស្រែ នៅក្បែរ​តម្រុយ​បង្គោល​ព្រំដែន​លេខ​២៧០ នោះ​ជា​បណ្តោះអាសន្ន ពី​ព្រោះ​អាច​រំខាន​ដល់​ការងារ​របស់​ក្រុម​អ្នកជំនាញការ​បច្ចេកទេស​ព្រំដែន កំពុងតែ​ធ្វើ​កិច្ចការ​នៅ​តំបន់​នោះ ។ ទោះជា​យ៉ាងនេះ​ក្ដី​លោក​អះអាងថា តំបន់​ក្បែរ​តម្រុយ​បង្គោល​ព្រំដែន​លេខ ២៧០ សុទ្ធតែ​វាលស្មៅ​គ្មាន​ដីស្រែ ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ ។​

    ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​មានប្រសាសន៍ថា តម្រុយ​បង្គោល​ព្រំដែន​លេខ​២៧០ ស្ថិតនៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យ​ជោគ ស្រុក​បុរី​ជលសា នោះ ក្រុមបច្ចេកទេស​បោះបង្គោល​ព្រំដែន មាន​គម្រោង​សាងសង់​ជា​បង្គោល​ថ្ម តែ​បច្ចុប្បន្ន​នេះ​តម្រុយ​បង្គោល​ព្រំដែន​លេខ​២៧០ គឺ​ទើបតែ​បោះ​ជា​តម្រុយ​បង្គោល ពី​ឈើ​មាន​កម្ពស់​កន្លះ​ម៉ែត្រ (២៥​ឧសភា​២០១០) ប៉ុណោះ ។​

    ​លោក វ៉ា គឹមហុង មាន ប្រសាសន៍​បញ្ជាក់​ទៀត​ថា កម្ពុជា​-​វៀតណាម​មាន​ព្រំដែន​គោក ចម្ងាយ​១.២៧០​គីឡូម៉ែត្រ ហើយ​ភាគី​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង បោះបង្គោល​ព្រំដែន​គោក​បាន​ចំនួន​១៩០ បង្គោល​រួចហើយ​ក្នុងចំណោម ៣៧៥ បង្គោល​ដែល​ប្រទេស​ទាំង ២ បាន​ព្រមព្រៀង​គ្នា​បោះ​ដោយ​ធ្វើ​បង្គោល​អំពី​ថ្ម សាងសង់​តាម​លក្ខណៈ​បច្ចេកទេស រក្សា​ឲ្យបាន​រឹងមាំ​យូរអង្វែង ។​

    ​ក្រុម​គណបក្ស​ប្រឆាំង និង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​ព្យាយាម​ចុះ ទៅពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​លេខ ២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យ​ជោគ ស្រុក​បុរី​ជលសា ខេត្តតាកែវ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ក៏ដូចជា អាជ្ញាធរ​ខ្មែរ​ការពារ​ព្រំដែន​វរៈ ៦០៣ បាន​ធ្វើ​ការហាមឃាត់ ។ មន្ត្រី​អ្នកនាំពាក្យ​គណបក្សប្រឆាំង​បាន​ចោទប្រកាន់ថា ការបោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ភាព​លាក់​កំបាំង ហើយ​តំបន់​ខ្លះ​ចូល​ក្នុង​ទឹកដី​ខ្មែរ ប៉ះពាល់​ដី​ស្រែ​កសិករ​តាម​បណ្តោយ​ព្រំដែន ៕

Source: Cambodian Express News

0 comments:

 
 
 

Contact Us

Soun Sumedh
Personal Assistant to Venerable Rath, Muni
Blogger Admin

E-Mail: sounsumedh@yahoo.com
http://muni-vision.blogspot.com/

All rights reserved
July 2007

Live in Joy

Live in Joy, In love,
Even among those who hate.

Live in joy, In health,
Even among the afflicted.

Live in joy, In peace,
Even among the troubled.

Look within. Be still.
Free from fear and attachment,
Know the sweet joy of living in the way.

Venerable Rath, Muni's Weblog