ដោយ ដែន អយុធ្យា
2010-06-18
អាជ្ញាធរវៀតណាម បានហាមកសិករខ្មែរច្រើនគ្រួសារ នៅឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ មិនឲ្យភ្ជួររាស់ដីធ្វើស្រែនៅរដូវវស្សាឆ្នាំនេះ នៅជិតបង្គោលតម្រុយព្រំដែនលេខ២៧០ នោះទេ។
ប្រជាពលរដ្ឋរស់នៅឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ បានអះអាងប្រហាក់ប្រហែលគ្នាឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៨ ខែមិថុនាថា ពលរដ្ឋច្រើនគ្រួសារ ដែលមានដីស្រែ នៅជាប់បង្គោលតម្រុយព្រំដែនលេខ២៧០ ត្រូវបានអាជ្ញាធរវៀតណាមហាមមិនឲ្យភ្ជួររាស់ធ្វើស្រែនៅដីធ្លាប់ បង្កបង្កើនផលទៀតឡើយ។
ពលរដ្ឋម្នាក់ ស្នើមិនបញ្ចេញឈ្មោះ និងសំឡេង ស្ថិតក្នុងចំណោមពលរដ្ឋច្រើនគ្រួសារ មានប្រសាសន៍ថា កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅនេះ អាជ្ញាធរវៀតណាម បានមកហាមដាច់ខាត មិនឲ្យពលរដ្ឋខ្មែរភ្ជួរដីធ្វើស្រែ លើដីរបស់គាត់ នៅក្បែរបង្គោលព្រំដែនលេខ២៧០ បន្តទៀតឡើយ។
តំណាងកសិករ បានធ្វើសំណូមពរទៅថ្នាក់ដឹកនាំរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ជួយរកដំណោះស្រាយជូនពលរដ្ឋ នៅឃុំជ័យជោគ ស្រុកបូរីជលសារ ដែលត្រូវអាជ្ញាធរវៀតណាម ហាមមិនឲ្យភ្ជួររាស់ដីបង្កបង្កើនផលឲ្យបានទាន់ពេលវេលា ព្រោះរដូវនេះ ជារដូវកសិករធ្វើស្រែ។
គួររំលឹកថា តម្រុយបង្គោលព្រំដែនលេខ២៧០ នេះ ត្រូវបានគណៈកម្មការព្រំដែនខ្មែរ-វៀតណាម បោះនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១០ នេះ ដែលកសិករខ្មែរនៅទីនោះ តវ៉ាថា បានបោះចូលលើដីស្រែរបស់គាត់។ មន្ត្រីបក្សជំទាស់សមរង្ស៊ី បានចោទថា ការបោះបង្គោលព្រំដែននោះ មានរឿងអាថ៌កំបាំង ព្រោះរដ្ឋាភិបាលបានរារាំងមិនឲ្យអ្នកតំណាងរាស្ត្រ និងអ្នកដទៃ ទៅពិនិត្យមើលដល់កន្លែងតម្រុយបង្គោលនោះបាន។
វិទ្យុអាស៊ីសេរី មិនអាចទំនាក់ទំនងលោក ស្រី បេន អភិបាលខេត្តតាកែវបានទេនៅថ្ងៃទី១៨ ខែមិថុនា ជុំវិញកង្វល់របស់ពលរដ្ឋ នៅឃុំជ័យជោគ។ ប៉ុន្តែលោកធ្លាប់មានប្រសាសន៍ថា ការបោះបង្គោលព្រំដែនលេខ២៧០ រវាងកម្ពុជា-វៀតណាម គឺមិនស្ថិតក្នុងសមត្ថកិច្ចលោកទទួលខុសត្រូវនោះទេ។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៨ ខែមិថុនាថា ករណីអាជ្ញាធរវៀតណាម ហាមមិនឲ្យពលរដ្ឋខ្មែរភ្ជួរស្រែបង្កបង្កើនផល នៅលើដីរបស់ខ្លួន ស្ថិតនៅឃុំជ័យជោគ ស្រុកបូរីជលសារ ថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តតាកែវ ត្រូវតែទទួលខុសត្រូវ និងរកដំណោះស្រាយជូនពលរដ្ឋឲ្យបានឆាប់។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា ចេះតែអះអាងថា មិនមានអ្វីកើតឡើង ឥឡូវនេះ ឃើញបន្តទៀតហើយ ដែលអាជ្ញាធរយួន មិនឲ្យបងប្អូនប្រជាពលរដ្ឋចុះភ្ជួររាស់ដីរបស់ពួកគាត់ បែរជាមករារាំង អាហ្នឹង ត្រូវតែទទួលខុសត្រូវ ត្រូវតែរកដំណោះស្រាយឲ្យបងប្អូនប្រជាពលរដ្ឋ បើពុំដូច្នេះទេ ត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ដែលធ្វើឲ្យបាត់បង់ទឹកដីឲ្យយួនកាត់យកនេះ»។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង មន្ត្រីទទួលបន្ទុកការបោះបង្គោលព្រំដែនកម្ពុជា ធ្លាប់បានអះអាងថា ការបោះតម្រុយបង្គោលព្រំដែនលេខ២៧០ នៅខេត្តតាកែវ គឺមិនបានប៉ះពាល់ដល់ដីស្រែពលរដ្ឋនោះទេ។ ការបោះបង្គោលលេខ២៧០ នេះ ប្រមុខដឹកនាំរដ្ឋាភិបាល និងមន្ត្រីជំនាញ បានសិក្សាច្រើនឆ្នាំ និងទទួលខុសត្រូវ ចំពោះមុខប្រវត្តិសាស្ត្រ មុននឹងបោះបង្គោលនេះឡើង។
លោក វ៉ា គឹមហុង មានប្រសាសន៍ថា ៖ «ខ្ញុំសូមជម្រាបថា គណៈកម្មការបោះបង្គោលព្រំដែនរបស់រាជរដ្ឋាភិបាល លោកទទួលខុសត្រូវ មិនមែនក្នុងអាណត្តិសម្ដេចតេជោ ឬអាណត្តិក្រោយ។ សម្ដេចតេជោ លោកជាប្រមុខរដ្ឋ លោកទទួលខុសត្រូវចំពោះសាវតារប្រទេសជាតិ។ មិនមែនជំនាន់នេះ ជំនាន់ក្រោយៗ ឬជំនាន់ ដែលយើងនៅរស់នេះទេ យើងនៅទទួលខុសត្រូវចំពោះសាវតារជាតិយើងទៀត។»។
ទោះយ៉ាងនេះក្តី ពលរដ្ឋនៅឃុំជ័យជោគរាប់សិបគ្រួសារ បានលើកឡើងថា ការបោះតម្រុយបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម លេខ២៧០ នៅខេត្តតាកែវ គឺពិតជាបានប៉ះពាល់ដល់ដីស្រែបង្កបង្កើនផល ច្រើនហិកតារពិតប្រាកដមែន។
យ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង ឲ្យដឹងថា ការបោះបង្គោលព្រំដែនលេខ២៧០ រវាងកម្ពុជា ជាមួយប្រទេសវៀតណាម មន្ត្រីគណៈកម្មការព្រំដែនកម្ពុជា គ្រោងនឹងបោះឲ្យចប់ជាស្ថាពរនៅមុនបំណាច់ឆ្នាំ២០១២ ដែលគិតរហូតមកដល់ពេលនេះ បោះបង្គោលបាន១៩០ ក្នុងចំណោម ៣៧៥បង្គោល៕
Source: RFA
Vietnamese authority prohibits Khmer farmers from ploughing in their lands near border post No. 270
By Khmerization
Source: RFA
Villagers in Chey Chok commune in Borei Cholasa district of Takeo province have told Radio Free Asia on 18th June that Vietnamese authority have prohibited many Khmers families from toiling their fields near the contentious border post No. 270, claimed by villagers and the Cambodian oppositions as being planted deep inside Cambodian territory.
A lady who spoke on condition of anonymity and refused to allow her voice to be broadcast, said the Vietnamese authority strongly warned all Khmer farmers who have farmlands near border post No. 270 not to plough any lands near the border post.
Villagers have asked for the government's intervention through district authority, saying that this is harvest season and they need to harvest their rice to feed their families.
Villagers claimed that border post No. 270 was planted by the Vietnamese authority on 25th May inside their farmlands without their permission.
On 3rd June, a group of 200 people, including 17 MPs from the opposition Sam Rainsy Party, was denied permission and access to visit border post No. 270. And on 14th June, a delegation of Cambodian Watchdog Council led by Mr. Rong Chhun, was also denied access to visit the same border post.
Mr. Rong Chhun, speaking to RFA on 18th June, blamed Mr. Var Kimhong, chief of Cambodian Border Commission, for the land loss and he has called on the Cambodian government to take full responsibility and find a solution for the affected Cambodian farmers. "Mr. Var Kimhong, the chief of Cambodian Border Commission, has always claimed that there was nothing happening. Now, we've seen again that the Vietnamese authority was prohibiting our Khmer farmers from ploughing in their lands and so the (Cambodian authority) must take full responsibility and find a solution for our farmers. If not, they must be responsible in the face of history for ceding (cutting) lands to Vietnam", he said.
Mr. Var Kimhong has said repeatedly that the planting of border No. 270 has not affected any farmers' lands because the area has been surveyed and studied by border technical experts for many, many years before the border post was planted.
1 comments:
I consider people such as Mr Var Kimhong as a traitor. The only punishment for people like that is death sentence, and freeze all their assets.
Post a Comment